ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌមានជ័យ បន្តនាំអំណោយផ្តល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត ចំនួន ១៣៨ គ្រួសារ ក្នុងបន្ទប់ជួល កំពុងធ្វើចត្តាឡីស័ក និង បិទខ្ទប់ នៅភូមិដំណាក់ធំ៣ សង្កាត់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាយប់ ថ្ងៃព្រហស្បតិ៍ ៣រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមានជីវភាពខ្វះខាត ចំនួន ១៣៨ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅតំបន់ក្រហម នៃតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនេះដែរ លោក អភិបាលរង បានលើកឡើងថា អំណោយទាំងអស់នេះ ជាអំណោយរដ្ឋបាលខណ្ឌមានជ័យ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស និង

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រតព្រះន័ង្គល នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ

(ភ្នំពេញ) ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រតព្រះន័ង្គល នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេ ។ ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន សូមបួងសួងដល់អស់ពពួកទេវត្តា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមមេត្តាបង្អោរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ នៅទូទាំងប្រទេស និងសូមឲ្យជៀសផុតពីគ្រោះធម្មជាតិ ដូចជារាំងស្ងួត និងទឹកជំនន់ជាដើម ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានអញ្ជេីញ​ដឹកនាំមន្ត្រីពាក់ព័ន្ធ​ ​ចុះពិនិត្យ​ និងរៀបចំកែលម្អ​មន្ទីរពេទ្យ​មេគង្គ​ សម្រា​ប់ពិនិត្យ​ ព្យាបាលអ្នកជម្ងឺកូវីដ១៩​

កំពង់ចាម) នៅព្រឹក ថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានអញ្ជេីញ​ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ និងការរៀបចំកែលម្អ​មន្ទីរពេទ្យ​មេគង្គ​ សម្រា​ប់ពិនិត្យ​ ព្យាបាលអ្នកជម្ងឺមានវិជ្ជមានកូវីដ១៩​ក្រោយពីមានរកឃេីញអ្នកជម្ងឺកូវីដជាបន្តបន្ទាប់​ ហេីយព្រឹត្តិការណ៍២០កុម្ភៈ​មិនទាន់រលត់ទៅវិញ។​ ដោយអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ជាមួយគ្នានោះដែរ​ អាជ្ញាធរខេត្តកំពង់ចាម​ នៅបន្តផ្សព្វផ្សាយ​ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ បង្កេីនការប្រុងប្រយត្ន៍​ និងគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជា​បណ្ដោះ​អាសន្ន និងពិនិត្យមើលទីតាំង​ដែលត្រៀម​សម្រាប់ទុកដាក់​អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩

(ខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង​សហការី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រ​ស្រុកស្ទោង ជាបណ្ដោះអាសន្ន ដែលបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លង​រីករាលដាល​នៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការ ចេញ-ចូល រហូតដល់​មាន​ការ​ជូន​ដំណឹងនៅពេលក្រោយ និង ត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀម សម្រាប់ទុកដាក់អ្នកសង្ស័យ​ឆ្លង​ជំងឺកូវីដ១៩ ។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំងអស់ ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋ​គ្រប់រូបត្រូវបាន ហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ហើយ​ការបិទខ្ទប់ទីរួមស្រុកស្ទោងនៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូ វីដ១៩ នៅក្នុងមូល​ដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាន បានដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីឱ្យបានល្អ​ជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ

ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ ======= ដោយមានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន ១ពាន់គ្រួសារ នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឱ្យអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តន៍ឱ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តន៍ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។ អំណោយទាំងអស់នោះរួមាន៖ អង្ករចំនួន២០តោន

Read more
ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បាននាំយក អំណោយសប្បុរស ១២មុខ ប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩!

ភ្នំពេញ៖ដោយមើលឃើញពីភាពមមាញឹកនិងការលះបង់កម្លាំងកាយចិត្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយសប្បុរស ចំនួន១២មុខ មកប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់តាមការជាក់ស្តែង ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងបន្តយូរអង្វែងទៅមុខទៀត។ អំណោយទាំង១២មុខរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន៖ ១-អង្ករ ចំនួន ៤០០ ការ៉ុង ស្មើនឹង ២០ តោន ២-ត្រីខ ចំនួន ១០០ កេស ៣-មីម៉ាម៉ា ចំនួន ៥០ កេសធំ

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងសង្កាត់ចតុមុខចំនួន១០០គ្រួសារ

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ទៀត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទទួលបានអំណាយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបសចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់ចតុមុខចំនួន១០០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុង សង្កាត់ចតុមុខចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ(ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រូសារអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧គ្រួសារ!(Video inside)

  ភ្នំពេញ៖ទន្ទឹមជាមួយបេសកកម្មដ៏មមាញឹក ក្នុងយុទ្ធនាការរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយអនុវត្ត តាមមាគ៌ាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមចំណែកបពេញ ការងារមនុស្សធម៌ ដោយបានចាត់ឲ្យក្រុមការងារនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់គ្រួសារអ្នកជំងឺកូវីដ-១៩ ចំនួន៤៧គ្រួសារ សរុប១១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន បន្ទាប់ពីមានសមាជិក ក្នុងគ្រួសារពួកគាត់ វិជ្ជមានកូវីដ-១៩។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ០១ការ៉ុងទៅ០៤ការ៉ុង តាមចំនួនសមាជិកជាក់ស្តែង, មី០២កេស, ទឹកសុទ្ធ០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០២យួរ និងឱសថជំនួយសុខភាព ម៉ាស់ ជែលចែកជូនទៅតាមចំនួនមនុស្សជាក់ស្តែង។ គ្រួសារទាំងអស់រួមមាន ៖ – ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ១៥គ្រួសារ, – ភូមិក្រាំងស្វាយ

Read more
ព័ត៌មានជាតិ

(ខេត្តព្រៃវែង) ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត

(ខេត្តព្រៃវែង) ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាតប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម ជា សុមេធី​ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបី​ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈ online zoom meeting (បរិបទថ្មី សម័យកូវីដ) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិនិត្យ និងអនុម័តលើ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ និងលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ ពិភាក្សា

Read more
ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ.១៩ ស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូស បានមកដល់កម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។

Read more