ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ណេង ចាត់ឲ្យលោក សោ សាវឿន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារបង្ការជំងឺកូវីដ-១៩ ផ្ដល់ជូនប្រជាជនមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

កំពង់ចាម.ដោយការគិតគូរអំពីសុខទុក្ខរបស់ប្រជាជនដែលកំពុងជួបប្រទះនូវបញ្ហាជីវភាពក្នុងអំឡុងវិបត្តិកូវីដ-១៩ និងជាការរួមចំណែកជាជួយរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ រួមនឹងក្រុមការងារ ព្រមទាំងមន្ត្រីគណបក្សមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាជនដែលមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ រស់នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម -ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារទទួលបាន÷

-អង្ករ២៥Kg -មី០១កេស -ម៉ាស ១ដុំ -អាល់កុល១ដប-ថវិកា១០០,០០០រៀល
ផ្តល់ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល ព្រមទាំងម៉ាស និងអាល់កុលមួយចំនួនផងដែរ។
-ដោះស្រាយសូមណូមពររបស់គណបក្សមូលដ្ឋានឃុំព្រែកក់ នូវថវិកាចំនួន ១២,៤៥៥,០០០រៀល ។

សរុបថវិការចំណាយ ចំនួន ២១,១៤៦,០០០រៀល ។

ក្នុងឱកាសនោះដែរលោក សោ សាវឿន ប្រធានក្រុមការងារ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍យើង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *