ព័ត៌មានជាតិ

ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលអោយរលំផ្ទះពលរដ្ឋ៣ខ្នងក្នុងស្រុកសំបូរខេត្តក្រចេះ

ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលអោយរលំផ្ទះពលរដ្ឋ៣ខ្នងក្នុងស្រុកសំបូរខេត្តក្រចេះថ្ងៃទី១៩,០៤,២០២១វេលាម៉ោង៦,៤៥នាទីមានឧបត្តិហេតុកើតឡើងដោយខ្យល់កន្រាក់បណ្តាលអោយប៉ះផ្ទះប្រជាពលរដ្ឋនៅចំនុចភូមិអូរតាណឹង,ឃុំក្បាលដំរី,ស្រុសំបូរ,ខេតក្រចេះចំនួន៣គ្រួសារដែលមានឈ្មោះដូចខាងក្រោម ១,ឈ្មោះ,អ៍ាន,ក្រាញ់,ភេទប្រុសអាយុ៥៦ឆ្នាំ ២,ឈ្មោះ,នូវ,វុធ,ភេទប្រុសអាយុ៥០ឆ្នាំ ៣,ឈ្មោះ,ប្រេម រដ្ឋ,ភេទប្រុសអាយុ,៣២ឆ្នាំ។ដែលទីនៅភូមិ,ឃុំខាងលើ,ឧបត្តិហេតុនេះបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋមួយដួលរលុំទាំងស្រុង,២,គ្រួសារទៀតប៉ើងសង្ក័សីដំបូលផ្ទះទាំងអស់ គោរពជូនជ្រាប ក្បាលដំរីថ្ងៃទី២០,០៤,២០២១ នាយប៉ុស្តិ៍ (ស្តីទី) អ,ឯក,ជឹកបូរ៉ា

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត។ គូរបញ្ជាក់ផងដែរថា ចំពោះភូមិដែលរដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ និងការលុបភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន÷ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ ភូមិ, ភូមិដែលស្នើសុំបំបែក ចំនួន៤១ ភូមិ, ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ ភូមិ។ ខេត្តកំពង់ចាម បច្ចុប្បន្នមានស្រុក-ក្រុង ចំនួន ១០ ឃុំ-សង្កាត់ ១០៩

Read more
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន(video inside)

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឱ្យមាន ឯកសារបញ្ជាក់តាមការកំណត់ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៑ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យមើលទីតាំង សម្រាប់ត្រៀមកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩

មណ្ឌលគិរី ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត រួមទាំង លោក អភិបាលក្រុងសែនមនោរម្យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩ នៅក្នុងក្រុងសែនមនោរម្យ។ ក្នុងការអញ្ជើញចុះពិនិត្យមើលទីតាំងជាក់ស្តែង ឯកឧត្តម អភិបាលខេត្ត បានសម្រេចយកមន្ទីរពេទ្យបង្អែកខេត្ត ១កន្លែង អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ១កន្លែង និងផ្ទះគ្រូ ១កន្លែង ដើម្បីត្រៀមលក្ខណៈទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺកូវីដ១៩នេះ។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវរៀបចំបន្ទប់នីមួយៗ ឲ្យបានស្អាត នឹងរៀបចំបំពាក់ នូវទឹក ភ្លើង

Read more
ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារធំទួលសង្កែ (សាំហាន់) ក្រោយរកឃើញអ្នកកើតជំងឺកូវីដ១៩ចូលផ្សារ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ (សាំហាន់) ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕

Read more
ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌចំការមនសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមនចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ៕

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវហាងសំអាងការចំនួន២កន្លែង និងភោជនីយដ្ឋានមួយក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ហាង អ៊ុតសក់ វិជ្ជតា រចនាម៉ូត ស្ថិតនៅភូមិ២ ហាងស្រី ឡែន សំអាងការ ស្ថិតក្នុងភូមិ១ សង្កាត់វាលវង្ស និងភោជនីដ្ឋាន ក្រវ៉ាន់ ស្ថិតនៅជ្រោយថ្ម សង្កាតបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមឲ្យដំណើរការឡើងវិញ៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ច ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ច ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ច។ បទបញ្ជារបស់ ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមសមត្ថកិច្ចនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លុះវេលាម៉ោង១០៖៣០នាទី សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ

Read more
ព័ត៌មានជាតិ

លោក សួន សុម៉ាលីន តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានចុះពិនិត្យមើលពលរដ្ឋដែលធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ក្នុងមួយនាក់ឃីដ​ មួយ

សូមគោរពរាយការណ៍មេ​ ព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ ខ្ញុំបាទតំណាងមេ​ បានចុះពិនិត្យពលរដ្ឋដែលនៅធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ឃីដ​ មួ(ក្នុងមួយឃីដ​ មានម៉ាស២០​ ត្រីខ​ ២កំប៉ុង​ មី​៥កញ្ចប់​ ជែលមួយដប​ ច្នាំមួយកញ្ចប់​ វីតាមីនសេមួយទីប)​ និងថវិកាមួយនាក់​ពីរមុឺនរៀល​ និងបានឧបត្ថម្ភកងកម្លាំងសរុប​ មានទឹកសុទ្ធ​ ២៥កេះ​ ម៉ាស៥០០ម៉ាស​ និងថវិកា ២០០​ ០០០​ រៀល​ បន្ទាប់មកទៀតក៏បានបន្តត្រួតពិនិត្យគោលដៅប្រចាំការតាមបណ្តោយទន្លេតូច​ ជាប់ព្រំប្រទល់ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងបានឧបត្ថម្ភ​  រួមមាន​ រដ្ឋបាលស្រុក​ ប្រេង​ ១០០០លីត្រ​ អធិការស្រុក​ ប្រេង​ ២៥០លីត្រ​ និងម៉ាស​៥០០ម៉ាស​ ឧបត្ថម្ភ​ គោលដៅប្រចាំការ​ ចំនួន៣គោលដៅ​ ក្នុងមួយគោលដៅទទួលបានទឹកសុទ្ធ២០កេះ​ ម៉ាស​ ៥០០​ និងថវិកា២០០​ ០០០រៀល​ ។ សរុបចំណាយ​ ថវិកា១​១៤០​ ០០០រៀល​ ប្រេង​ ១២៥០លីត​ ទឹកសុទ្ធ​ ៨៥កេះ​   ម៉ាស​ ២៥០០ម៉ាស​

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង នៅតាមគោលដៅបិទខ្ទប់ទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

(ភ្នំពេញ) នៅយប់ថ្ងៃថ្ងៃអាទិត្យ ៧ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានឈរជើងបំពេញភារកិច្ចប្រចាំការបិទខ្ទប់នៅតាមគោលដៅច្រកចេញចូលសំខាន់ៗទាំង ១៩ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាននូវចរន្តប្រជាពលរដ្ឋចេញចូល បន្លាស់ទី ដោយគ្មានភារកិច្ចចាំបាច់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះជាការលើកទឹកចិត្ត លោក អភិបាលបានឧបត្ថម្ភថវិកាដល់ គោលដៅប្រចាំការចំនួន២០គោលដៅ ក្នុងមួយគោលដៅ ថវិកា ១០ម៉ឺនរៀល និង ឧបត្ថម្ភដល់រថយន្ត គណបញ្ជាការឯកភាពខណ្ឌ ចំនួន០៣គ្រឿង ក្នុង១គ្រឿង១០ម៉ឺនរៀល។

Read more