ព័ត៌មានជាតិ

លោក សួន សុម៉ាលីន តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានចុះពិនិត្យមើលពលរដ្ឋដែលធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ក្នុងមួយនាក់ឃីដ​ មួយ

សូមគោរពរាយការណ៍មេ​
ព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ ខ្ញុំបាទតំណាងមេ​ បានចុះពិនិត្យពលរដ្ឋដែលនៅធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ឃីដ​ មួ(ក្នុងមួយឃីដ​ មានម៉ាស២០​ ត្រីខ​ ២កំប៉ុង​ មី​៥កញ្ចប់​ ជែលមួយដប​ ច្នាំមួយកញ្ចប់​ វីតាមីនសេមួយទីប)​ និងថវិកាមួយនាក់​ពីរមុឺនរៀល​ និងបានឧបត្ថម្ភកងកម្លាំងសរុប​ មានទឹកសុទ្ធ​ ២៥កេះ​ ម៉ាស៥០០ម៉ាស​ និងថវិកា ២០០​ ០០០​ រៀល​ បន្ទាប់មកទៀតក៏បានបន្តត្រួតពិនិត្យគោលដៅប្រចាំការតាមបណ្តោយទន្លេតូច​ ជាប់ព្រំប្រទល់ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងបានឧបត្ថម្ភ​  រួមមាន​ រដ្ឋបាលស្រុក​ ប្រេង​ ១០០០លីត្រ​ អធិការស្រុក​ ប្រេង​ ២៥០លីត្រ​ និងម៉ាស​៥០០ម៉ាស​ ឧបត្ថម្ភ​ គោលដៅប្រចាំការ​ ចំនួន៣គោលដៅ​ ក្នុងមួយគោលដៅទទួលបានទឹកសុទ្ធ២០កេះ​ ម៉ាស​ ៥០០​ និងថវិកា២០០​ ០០០រៀល​ ។ សរុបចំណាយ​ ថវិកា១​១៤០​ ០០០រៀល​ ប្រេង​ ១២៥០លីត​ ទឹកសុទ្ធ​ ៨៥កេះ​   ម៉ាស​ ២៥០០ម៉ាស​ និងឃីដ​ ចំនួន១៧ឃីដ។

adm

Leave a Reply

Your email address will not be published. Required fields are marked *