ព័ត៌មានជាតិ

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៨នាក់,ជាសះស្បើយចំនួន ១៦៤នាក់ និងស្លាប់ចំនួន ១នាក់

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៨នាក់,ជាសះស្បើយចំនួន ១៦៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ និងមកពីខេត្តតាកែវ ចំនួន១នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៣នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​៨នាក់ ៣-ស្រុកពាមជរ ចំនួន ៨នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ​៦នាក់ ៥- ស្រុកពាមរក៍ ចំនួន ៦នាក់ ៦- ស្រុកពារាំង ចំនួន​ ៥នាក់ ៧- ស្រុកសុីធរកណ្តាល ចំនួន ១នាក់ ៨- មកពីខេត្តតាកែវ ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ

Read more
ព័ត៌មានជាតិ

លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១។ នៅក្នុងរយៈពេល១ខែនេះយើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយចុះ ៤៨ករណី បើធ្វើការប្រៀបធៀបនឹងខែមិថុនា

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ! នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ ជាថ្មីទៀត អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១។ នៅក្នុងរយៈពេល១ខែនេះយើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយចុះ ៤៨ករណី បើធ្វើការប្រៀបធៀបនឹងខែមិថុនា។ បទល្មើសបង្ក្រាបរួមមានៈ ករណីជួញដូរ រក្សាទុក ២៤២ករណី, ករណីប្រើប្រាស់ ៨៤ករណី, ករណីសំយោគ កែច្នៃ ១ករណី និងករណីដាំដុះ ២ករណី។ ពាក់ព័ន្ធនឹងករណីខាលើនេះ មានជនសង្ស័យសរុបចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន កើន៤៧នាក់ ស្មើនឹង៥,២ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ ជនសង្ស័យទាំងនោះ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក៥១០នាក់, ករណីប្រើប្រាស់គ្រឿងញៀន៣៣១នាក់, ករណីសំយោគ និងកែច្នៃ៥នាក់ និងករណីដាំដុះ៣នាក់។ ជនសង្ស័យទាំងនោះ មានខ្មែរ៧៧៦នាក់ និជនបរទេស៧៣នាក់។ ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន២១៩គីឡូក្រាម និង៤៦០.៧១ក្រាម។ ថ្វីដ្បិតថាការបង្ក្រាបបទល្មើសមានការថយចុះធៀបនឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណជាង៥០ភាគរយធៀបនឹងខែមុន។ គ្រឿងញៀនទាំងនោះ រួមមានៈ មេតំហ្វេតាមីនក្រាមម្សៅ(ICE)ជាង៥៥គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ចំនួន១១៣.៣០ក្រាម, អ៊ិចស្តាស៊ី(MDMA)១០២គីឡូក្រាម៣៧៩.៩០ក្រាម, កេតាមីន២១គីឡូក្រាម ២៣៧.៤០ក្រាម,

Read more
ព័ត៌មានជាតិ

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​២នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​២៥នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ៤នាក់ ៤- ស្រុកពាមរក៍ ចំនួន ​៤នាក់ ៥- ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ៦- ស្រុកកញ្ជ្រៀច ចំនួន​ ៣នាក់ ៧- ស្រុកបាភ្នំ ចំនួន ២នាក់ ៨- ស្រុកមេសាង ចំនួន ២នាក់ ៩- ស្រុកកំចាយមារ ចំនួន ២នាក់ ១០-ស្រុកពារាំង ចំនួន ១នាក់ ១១-ស្រុកសុីធរកណ្តាល ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៩នាក់

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា !

  នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

Read more
ព័ត៌មានជាតិ

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣០នាក់,ជាសះស្បើយចំនួន ១៩២នាក់ និងស្លាប់ ចំនួន១នាក់

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣០នាក់,ជាសះស្បើយចំនួន ១៩២នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ដូចខាងក្រោម: ១- ស្រុកព្រះសេ្ដច ចំនួន ​១៧នាក់ ២- ស្រុកសុីធរកណ្ដាល ចំនួន ៤នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ៣នាក់ ៤- ស្រុកពាមជរ ចំនួន ​៣នាក់ ៥- ស្រុកបាភ្នំ ចំនួន ២នាក់ ៦- ស្រុកកំចាយមារ ចំនួន​ ២នាក់ ៧- ស្រុកកំពង់ត្របែក ចំនួន ២នាក់ ៨- ស្រុកមេសាង ចំនួន ១នាក់ ៩- ស្រុកពាមរក៍ ចំនួន ១នាក់ ១០-ស្រុកពារាំង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣០នាក់

Read more
ព័ត៌មានជាតិ

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ ចំនួន២នាក់

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៤នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​១៧នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់ ៤- ស្រុកពាមរក៍ ចំនួន ​៧នាក់ ៥- ស្រុកកំពង់ត្របែក ចំនួន ៥នាក់ ៦- ស្រុកពារាំង ចំនួន​ ៤នាក់ ៧- ស្រុកបាភ្នំ ចំនួន ៣នាក់ ៨- ស្រុកពាមជរ ចំនួន ៣នាក់ ៩- ស្រុកកញ្ជ្រៀច ចំនួន ២នាក់ ១០-ស្រុកមេសាង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ជាមួយសមាជិកក្រុម ការងារបច្ចេកទេសចម្រុះ ដែលមាន ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៣ និង ដៃគូអភិវឌ្ឍន៍

នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ជាមួយសមាជិកក្រុម ការងារបច្ចេកទេសចម្រុះ ដែលមាន ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៣ និង ដៃគូអភិវឌ្ឍនមាន FAO, ADB, WB, WHO, WFP, GIZ, UNICEF បានចូលរួម ។ កិច្ចប្រជុំមានគោល បំណងពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយនៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ បន្ទាប់ពីឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឺម ឆៃលី

Read more
ព័ត៌មានជាតិ

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៤នាក់,ជាសះស្បើយចំនួន ១៨៧នាក់ និងស្លាប់ ចំនួន១នាក់

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៤នាក់,ជាសះស្បើយចំនួន ១៨៧នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៣នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​២៤នាក់ ៣-ស្រុកកំចាយមារ ចំនួន ៩នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ​៦នាក់ ៥- ស្រុកពាមជរ ចំនួន ៦នាក់ ៦- ស្រុកពារាំង ចំនួន​ ៥នាក់ ៧- ស្រុកបាភ្នំ ចំនួន ៥នាក់ ៨- ស្រុកមេសាង ចំនួន ២នាក់ ៩- ស្រុកកញ្ជ្រៀច ចំនួន ២នាក់ ១០-ស្រុកកំពង់ត្របែក ចំនួន ២នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តវិធានការដាក់បម្រាមគោចរក្នុងរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពសហគមន៍ បានយ៉ាងរលូន!(video inside)

សកម្មភាពយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តបម្រាមគោចរ តាមសេចក្តីសម្រេចលេខ ២៤៩/២១ សសរ របស់សាលារាជធានីភ្នំពេញ​ ដោយធ្វើការចេញល្បាត ត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យគ្រប់គោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ជាពិសេសអនុវត្តបម្រាមគោចរចាប់ពីម៉ោង​ ៩:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Read more
ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងប្រគល់សម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់ ជូនដល់គណៈកម្មការវីរុស (COVID-19) ខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អញ្ជើញនាំយកសម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនដល់គណៈកម្មការវីរុស (COVID-19) ខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលពិធីនេះរៀបចំនៅបរិវេណសាលាខេត្ត។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណ បំផុតចំពោះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា បានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែ សម្រាកព្យាបាល ជំងឺកូវីដ19

Read more