ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាព ចាត់វិធានការ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រៀមលក្ខណ:បន្តការគ្រប់គ្រងបងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃ 

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាព ចាត់វិធានការ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រៀមលក្ខណ:បន្តការគ្រប់គ្រងបងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃ

(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាព ចាត់វិធានការ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងត្រៀមលក្ខណ:បន្តការគ្រប់គ្រងបងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃ យកមកមណ្ឌលចត្តាឡឺស័ក និងបន្តអប់រំធ្វើការផ្សព្វផ្សាយនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តមបន្តទៀតថា សូមអាជ្ញាធរក្រុងស្រុក ត្រូវគ្រប់គ្រងអោយបាន នូវការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋដែលមកថ្មីពីក្រៅប្រទេស ត្រូវធ្វើការស្រង់ស្ថិតិ និងនាំយកទៅមណ្ឌលចត្តាឡឺស័កឲ្យបានគ្រប់គ្នា។

បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានបន្តចុះពិនិត្យទីតាំងមណ្ឌលធ្វើចត្តាឡីស័ក របស់ខេត្ត នៅវិទ្យាល័យកំពង់ធំផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *