ព័ត៌មានជាតិ

កុមារកំព្រាចំនួន ២៣១ នាក់ នៅក្នុងខេត្តព្រៃវែងបានទទួលជាសម្ភារៈសិក្សា និងអាហារមួយពេល យ៉ាងឆ្ងាញ់ពិសារពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ ក្មួយៗកុមារកំព្រា ទាំងអស់ក្នុងខេត្តព្រៃវែង ដែលមានចំនួន ៥ មណ្ឌល មានកុមារកំព្រាចំនួន ២៣១ នាក់ ដែលឯកឧត្តម និងលោកជំទាវ តែងតែផ្ដល់ជាសម្ភារៈសិក្សា រួមទាំងអង្ករ មី ត្រីខ និងថវិកាមួយចំនួនដល់កុមារកំព្រា ទាំងអស់នៅក្នុងខេត្តព្រៃវែងនេះ។ ដែលនេះជាការយកចិត្តទុកដាក់មួយដ៏ធំធេងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការជួយសម្រួលទុក្ខលំបាកមួយចំនួនដល់ក្មួយៗ កុមារកំព្រា នៅក្នុងខេត្តព្រៃវែងនេះ ដែលការរៀបចំកម្មពិធីនាថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣  នៅសាលាខេត្តព្រៃវែង។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បាន ផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ទោះបីជាខ្លួនកំព្រា ឪពុក ម្ដាយ ឬក៏ពិការក៏ដោយ ដោយមិនត្រូវបាក់ទឹកចិត្តអស់សង្ឃឹមនៅក្នុងជីវិតនោះទេ មានតែចំណេះដឹងទេដែលជួយយិតជួយយោងសន្ដោងឱ្យយើងផុតពីភាពអវិជ្ជា ខ្លាយខ្លួនជាមនុស្សមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនជួយដល់សង្គមជាតិ និងខ្លួន នៅពេលអនាគត់។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ ក្មួយៗកុមារកំព្រាទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះថាគ្រឿងញៀនធ្វើឲ្យយើងបាត់បង់អនាគត់ ខូចនៅសតិអារម្មណ៍ ព្រមទាំងប៉ះពាល់ដល់សង្គមជាតិទាំងមូល ដោយត្រូវធ្វើជាកូនល្អ សិស្សល្អ ក្មេងល្អ។

ក្នុងនោះដែរឯកឧត្តមក៏បានផ្ដល់ជាសម្ភារៈសិក្សាមាន កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងថវិកាមួយចំនួនហើយព្រមទាំង ជាមួយគ្នានោះផងដែរឯឧត្តម ក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រារខេត្ត ថវិកា ២លានរៀល, អង្ករ ២ តោន,ត្រីខ ៣ កេះ។  អង្ការ និងមូនិធិទាំង៤ នីមួយៗទទួលបាន អង្ករ ១ តោន, ត្រីខ ៣ កេះ, អ្នកមើលថែទាំកុមារចំនួន ៦២ នាក់ក្នុងម្នាក់ទទូលបានថវិការ ៥ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *