ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជំនួបរវាងរដ្ឋបាលខេត្តព្រៃវែង និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង

រសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានចូលរួមជំនួបរវាងរដ្ឋបាលខេត្តព្រៃវែង និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែងដើម្បីពិនិត្យ ពិភាក្សាលើ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង B នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំ និងពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត សម្របម្រួលដោយលោក វង្ស សោភ័ណ្ឌ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង និងលោក សេង រ័ត្ន អនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនាពេលនេះគឺលេខាធិការដ្ឋាន គ ជ ប ខេត្តព្រៃវែងសុំកិច្ចសហការពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្តល់នូវលិខិតអញ្ជើញ និងខិតបណ្ណផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក្រៅពីនេះ គឺសុំផ្តល់ព័ត៍មានពីសភាពការ និងការជួយឧបត្ថម្ភលើសម្ភារៈដូចជា ម៉ាស និងអាកុល ជាពិសេស ការគ្រប់គ្រងការពារ ស្តីពីវិធានការការពារការចម្លងជំងឺកូវីដ-១៩ តាមរយះការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយក្រុមការងារមានវិធានការទប់ស្កាត់ និងការពារនៅអំឡុងពេលចុះផ្តល់លិខិតអញ្ជើញ និងការចុះផ្សព្វផ្សាយ។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមជូនពរ លោកប្រធាន/អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម​ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ជាមួយសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *