ព័ត៌មានជាតិ

ដោយមានការចង្អុលបង្ហាញពីឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ឲ្យក្រុមការងារប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម គ្រុនឈិកបានចុះធ្វើសកម្មភាព ចុះដាក់អាបែតនិងផ្សព្វផ្សាយសារអប់រំជំងឺគ្រុនឈាមដល់សហគមន៍!

(កំពត) ៖នៅល្ងាចថ្លៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ដោយមានការចង្អុលបង្ហាញពីឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ក្រុមការងារប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម គ្រុនឈិកបានចុះធ្វើសកម្មភាព ចុះដាក់អាបែតនិងផ្សព្វផ្សាយសារអប់រំជំងឺគ្រុនឈាមដល់សហគមន៍ ក្នុងនោះដែរមានចូលរួមពីក្រុមស្មគ្រ័ចិត្តសុខភាពភូមិ សហការជាមួយរដ្ឋបាលក្រុងកំពត និង រដ្ឋបាលសង្កាត់ទាំង៦ក្នុងក្រុងកំពត ដើម្បីចូលរួមទប់ស្កាតអត្រាឆ្លងជំងឺគ្រុនឈាម យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លៀសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *