ព័ត៌មានជាតិ

ពិធីសណេះសំណាលជាមួយ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង(Video inside)

ព្រៃវែង៖ នៅរសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២ នៅមន្ទីរគណៈបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលពិធីនោះក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងឯឧត្តម ជា សុមេធី សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិការចូលរួម ៧០២ នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី  សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងថា គណបក្សប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនដើម្បីឲ្យប្រទេសជាតិ ឲ្យបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកំពុងតែកាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ។ ឯកឧត្តមបន្តថា សម្ដេច បានដាក់ចេញគោលនយោបាយឈ្នះឈ្នះដើម្បីអោយប្រទេសជាតិរូបរួមគ្នាមានសុខសន្តិភាពមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។  ឯកឧត្តម ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ នៅតែបន្តថែរក្សាសុខសន្តិភាពដែលបានមកដោយចំណាយសាច់ស្រស់ឈាមស្រស់ ដោយកាលំបាកបំផុត ជាពិសេស និងជំងឺកូវីដ១៩ ដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទើបជំងឺកូវីដលែងមានការឆ្លងនិងធូរស្រាលរហូតដល់ពេលនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់បានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានខិតខំស្វះស្វែងបង្រួបបង្រួមជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា ដោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានសិទ្ធិសេរីភាព ក្នុងការរស់នៅប្រកបដោយសន្តិភាព ។  ឯកឧត្តម បន្តទៀតថា  មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនរត់ចោលបងប្អូនប្រជាពលរដ្ឋណាម្នាក់ឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍នៅហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបានឃើញសព្វថ្ងៃនេះ។ ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មេតាបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនមានការអភិវឌ្ឍទៅមុខជាបន្តទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *