ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!

នាល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៥ការុង ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោក ឈួរ ឈុនហួរ ជាស្វាមីម្ចាស់ប្រេន Lakamo ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤៣ឆ្នាំ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សៀ ទីន បានដុតធូបគោរពនូវវិញ្ញាណក្ខន្ធសព ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕  

Read more
ព័ត៌មានសន្តិសុខសង្គម

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ សូមអរគុណ!

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

Read more