ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តមស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងឯកឧត្តមស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី សំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ អមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាពេលនេះ។ សន្និបាតនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា រៀបចំកម្មវិធីប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់បំណាច់ឆ្នាំ ក្នុងបំណងពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបានពេលនេះ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

Read more