ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។ ២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ ៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។ ៤-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ

Read more
ព័ត៌មានជាតិ

ដំណឹងសួររកម្ចាស់ម៉ូតូ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖

-ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម   ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្នម៉ូតូទាំង០៣គ្រឿង កំពុងរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ០១គ្រឿង ក្នុងចំណោមម៉ូតូ០៣គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ កាលពីម្សិលមិញ ត្រូវបានម្ចាស់មកទទួលយកទៅវិញ!

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ឈ្មោះ គ្រាង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៨ ភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញហើយ។ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កពីភូមិ ព្រៃស្នៀតខាងលិច ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានលួចទៅ ហើយនោះ

Read more