ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និង អាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយ ដល់ សមាជិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ដោយអនុវត្តតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១ការ៉ុង, ទឹកក្រូច១កេស, ភេសជ្ជៈប៊ឺរី១២ដប គ្រប់ៗគ្នា។ និង លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ក៏បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក គុណ ដានី សមាជិក វរអន្តរាគមន៍ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ៦៤០,០០០រៀល, ត្រីខ២យួរ, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, សម្ភារៈក្មេង០១ឈុត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

Read more