ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងនិង ឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពុងពពិល នាពេលកន្លងមក

(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពុងអំពិល នាពេលកន្លងមក។ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះអគ្គីភ័យដែលឆេះផ្សារកំពង់ពពិល ដែលទទួលរងនូវការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធានក្រុមការងារ បានចូលរួមសោកស្ដាយចំពោះរអគ្គីភ័យដែលឆាប់ឆេះផ្សារកំពង់ពពិល បានដុតបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូន និងសូមអោយបងប្អូនឯកភាពគ្នា១០០% ដោយផ្តិតមេដាយស្តាំលើគំរូប្លង់សម្រាប់សាសង់។ ខណៈនោះដែរ ឯកឧត្ដមបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៣ចំណុច ដូចខាងក្រោម៖ 1. មានសុខសន្តិភាព បានមកដល់សព្វថ្ងៃនេះ ក៏ដោយសារមាន ៧-មករា-១៩៧៩ ជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរស់រានមានជីវិត និងសិទ្ធិសេរីភាពពេញលេញ ដូច្នេះយើងគ្រប់គ្នាត្រូវតែចង់ចាំអំពីគុណបំណាច់របស់សម្តេចតេជោ ដែលហានលះបង់ និងយកអាយុជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេស អោយរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ និងបានទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញសាជាថ្មីទៀត។ មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួងរកឃើញពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ០៤នាក់ថែមទៀតឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ ០៦នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ថែមទៀត ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺ០៦នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ ទាំង៤នាក់រួមមាន៖ ១៖ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

Read more
ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញនាំយកអំណោយ ឯកឧត្តម រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ សមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ឯកឧត្តម រត័្ន ស៊្រាង បានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល, ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

Read more