ព័ត៌មានជាតិ

ឯកឧត្ដម ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាអនុ ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបន្ទុកស្រាវជ្រាវព័ត៌មាន

មណ្ឌលគិរី÷មហាជនសូមអបអរសាទរ ចំពោះឯកឧត្ដម ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាអនុ ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបន្ទុកស្រាវជ្រាវព័ត៌មា
ជាក់ស្ដែងនៅថ្ងៃទី 15 ខែមិនាឆ្នាំ 2021កម្លាំងអាវុធហត្ថផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិរាប់សិបម៉ែត្រគីប នៅចំណុចអូរស្រែជឹង ភូមិត្រពាំងធំ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ ទៅឧត្ដមសេនីយ៍ឯក ហុង វិណុល ភ្លាមៗ។

បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានចុះ ទៅដល់គោលដៅ ឃើញបទល្មើសជាក់ស្ដែងហើយ ក៏បានប្រគល់ភារកិច្ចអោយ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមា អនុវត្តនិតិវិធីបន្តទៅតាមផ្លូវច្បាប់ ស្ដីពីព្រៃឈើ ។បច្ចុប្បន្នវត្ថុតាងមិនទាន់ដឹងថា តើប្រគល់បន្ត ទៅអោយបរិស្ថានគ្រប់គ្រងឬមេព្រៃនោះទេ រងចាំចំឡើយពីថ្នាក់ជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *