Related Articles
សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤
ព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅ ការងារឆ្នាំសិក្សា២០២៣-២០២៤ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុកសាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពី បញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃយន្តការពិនិត្យតាមដាន និងវាយតម្លៃ របស់ប្រព័ន្ធអប់រំ ក៏ដូចជាបង្កើនប្រសិទ្ធភាព នៃលទ្ធផលរបស់សន្និបាត។ […]
ហេតុការណ៍ដ៍រន្ធត់…បាក់ស្រុតផ្ទះពលរដ្ឋជាច្រើនខ្នងនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង(Video inside)
(ព្រៃវែង)៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧.០២.២០២៤។ ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ឋ ម្ចាស់ផ្ទះ មកកាន់កន្លែងសុវត្ថិភាព។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គឹម វណ្ណា ប្រធានក្រុមការងារចុះជួយឃុំកំពង់ពពិល ហើយនឹងបានជួយរុះរើផ្ទះពលរដ្ឋ ជាមួយកំលាំងសមត្ថកិច្ចនិងបានជួយជាថវិការមួយចំនួនផងដែរ។ គួរបញ្ជាក់ផងដែរថាគ្រោះធម្មជាតិនេះ បណ្ដាលឱ្យខូចខាតផ្ទះសរុបទាំងធ្ងន់ និងស្រាលចំនួន៥ខ្នង ហើយនិងកំពុងរុះរើមកកន្លែងដែលមានសុវត្ថិភាព៕
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង២២:០៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវវិមានឈ្នះៗ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីទី២ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១:១៥នាទីយប់ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ចេញល្បាតក្នុងភូមិសាស្ត្រ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីទី៣ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់ ២លើក ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១និង៥០នាទី នៅចំណុចផ្លូវ១៨២កែង២៦៥ សង្កាត់ទឹកល្អក់ទី៣ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត […]