Related Articles
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាព ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកស្ទឹងត្រង់ និងដាក់ចេញជាវិធានការ
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកស្ទឹងត្រង់ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ថ្លែងថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈតេស្តរហ័សរកមេរោគកូវីដ-១៩ បន្តទៀតឡើយ ។ ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់ ផងដែរ ។ ឯកឧត្ដម បញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង ១ថ្ងៃ ក៏ប៉ុន្តែ […]
ក្រុមចោរឆក់០៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! (Video inside)
ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងជើងស្រុក សង្កាត់ គ្រាំងធ្នង់ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយរបស់ស្រ្តីជាជនជាតិចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖ ១-ឈ្មោះ ឆន ប៊ុនឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន ភូមិត្រពាំងមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ វ៉ាន់ ថារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ន្ន ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ […]
ខណ្ឌរដ្ឋាបាលជលផលកំពង់ឆ្នាំងរួមនិងកម្លាំងសម្ថកិម្ថកិច្ចរដ្ឋាបាលជលផលកំពង់ប្រាសាទនិងសង្កាត់រដ្ឋាបាលជលផលជលគិរីបានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមានខាងក្រោម៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួននៅសល់វត្ថុតាងរួមមានខាងក្រោម៖ -អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង -អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង -ដងឆក់ចំនួន ០២គូរ -កន្ត្រងចំនួន ០១គ្រឿង -ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ -ត្រីចំនួន ០៣គីឡូក្រាម -ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖ -ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង -ម៉ូតូសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្ដមមេត្តាជ្រាបជារបាយការណ៍។