Related Articles
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន០១ឈុត ប្រគល់ជូនដល់ស្នាក់ការគណៈកម្មាធិការ សង្កាត់ ព្រែកកំពឹស ដើម្បីបម្រើការងារគ្រប់គ្រងទិន្នន័យ ធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកក្នុង សង្កាត់ទាំងមូល ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ឈ្មោះ ពុំ […]
ក្រសួងកសិកម្ម÷គម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា”
គម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា”ដែលទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ គម្រោងនេះ ត្រូវបានអនុវត្តសាកល្បងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់វគ្គទី១ គឺចាប់ពីឆ្នាំ២០១៦ -២០១៨ និងវគ្គទី២ ពីឆ្នាំ២០២០-២០២១ នៅខេត្តគោលដៅចំនួន ៣ គឺខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។ គម្រោងមានគោលបំណងធ្វើការសិក្សាស្រាវជ្រាវដើម្បីស្វែងរកគំរូចិញ្ចឹមមាន់ជាលក្ខណគ្រួសារសមស្របមួយសំដៅលើនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលអាចឱ្យកសិករចាប់យករបរចិញ្ចឹមមាន់ពូជក្នុងស្រុកជាអាជីពគ្រឹះរឹងមាំមួយសម្រាប់លើកកម្ពស់កម្រិតជីវភាពឲ្យបានល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសបង្ហាញសាមញ្ញ និងសមស្របមួយក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។ ក្រៅពីជួយបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹម ការផ្តល់ និងផ្សំចំណី ការថែទាំ ការបង្ការ និងការពារជំងឺសត្វ ការគ្រប់គ្រងផលិតកម្ម-សេវាកម្មសុខភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះ គម្រោងបានផ្តល់ទ្រុង (ទំហំ១២មx៤ម រៀបឥដ្ឋ ជញ្ជាំងសំណាញ់ លួសប្រក់សាំង្កសី) ពូជមាន់ចំនួន ៨៤ក្បាល (មេ ៧២) ទូភ្ញាស់ ០១គ្រឿង និងឧបករណ៍-សម្ភារៈមួយ ចំនួនទៀតសរុបថវិកាប្រមាណ១០លានរៀល/គ្រួសារ និងបានជួយរៀបចំទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់ដែលទទួលបានជោគជ័យ ដើម្បីចែករំឡេក និងផ្លាស់ប្តូរបទពិសោធន៍អំពីការ អនុវត្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ លទ្ឋផលទទួលបាន៖ ១. សាកល្បងអនុវត្តចិញ្ចឹមមាន់បង្ហាញ-មាន់ពូជក្នុងស្រុកបានចំនួន៤៥កន្លែង […]
ឯកឧត្តម ហ៊ុន ណេង ប្រកាសចូលរួមបរិច្ចាគ ថវិកា ១មុឺនដុលារ សម្រាប់ចូលរួមទិញ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩! Sat/១២/Dec/២០២០
ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសចូលរួមបរិច្ចាគថិវកាចំនួន ១០.០០០ដុល្លារ (មួយមុឺនដុល្លារ អាមេរិក) សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩។ ការប្រកាសរបស់ឯកឧត្តម ហ៊ុន ណេង បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញ វ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។