ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងកានាំផ្លែស្វាយស្រស់ចេញពីកម្ពុជា

សេចក្តីថ្លែងអំណរគុណ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា។ ចំពោះ ការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។ សូមបញ្ជាក់ជូនថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water

Read more
ព័ត៌មានជាតិ

ប្រទេសកម្ពុជា“មិនអស់សង្ឃឹមសម្រាប់Covid-19 ទេទោះបីទិន្នន័យពិភពលោកនិងក្នុងស្រុកបង្ហាញពីភាពអាប់អួរក៏ដោយ”

តំណាងអង្គការសុខភាពពិភពលោកបាននិយាយថាប្រទេសកម្ពុជា“មិនអស់សង្ឃឹមសម្រាប់Covid-19 ទេទោះបីទិន្នន័យពិភពលោកនិងក្នុងស្រុកបង្ហាញពីភាពអាប់អួរក៏ដោយ។ប្រទេសកម្ពុជាបានកត់សំគាល់នូវការកើនឡើងនូវចំនួនករណីក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះដោយចំនួនអ្នកឆ្លងថ្មីក្នុងមួយថ្ងៃមានចាប់ពី១៥៧ដល់៦៥៥។ ខេត្តសរុបចំនួន២២បានរាយការណ៍ពីការឆ្លងសហគមន៍។គិតត្រឹមថ្ងៃទី២៦ ខែមេសាប្រទេសកម្ពុជាមានករណីវិជ្ជមានជាង៩.៩០០ករណីនិងមានអ្នកស្លាប់ចំនួន៧៤នាក់។លោកស្រីវេជ្ជបណ្ឌិតLiAilanប្រធានតំណាងពិភពលោកបានមានប្រសាសន៍ថា”យើងដឹងថាវាមិនយឺតពេលទេក្នុងការបង្វែរអ្វីៗមកវិញ។ក្តីសង្ឃឹមមិនត្រូវបាត់បង់ឡើយដរាបណាកម្ពុជារួបរួមគ្នាជាប្រជាជាតិមួយសង្គមតែមួយ។ទាំងអស់រួបរួមប្រឆាំងនឹងCovid”។នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោកនៅកម្ពុជា។យោងតាមអង្គការសុខភាពពិភពលោកទិន្នន័យពិភពលោកគិតមកទល់ពេលនេះបង្ហាញយ៉ាងហោចណាស់កត្តា៣យ៉ាងដែលចាំបាច់ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព៖ មេដឹកនាំត្រូវតែបង្កើនការធ្វើសេចក្តីសម្រេចចិត្តនិងសកម្មភាពនានាដែលគ្រប់គ្រងCovid-19 នៅទូទាំងពិភពលោក។វិធានការសុខភាពសាធារណៈ។“ជាមួយនឹងកត្តាទាំងអស់នេះស្ថានភាពគឺអាចត្រឡប់វិញបានការថយចុះនៃការឆ្លង។ យើងឃើញថាមេដឹកនាំកម្ពុជាបានធ្វើការសំរេចចិត្តយ៉ាងម៉ឺងម៉ាត់។ ។ប៉ុន្តែនេះមិនគ្រប់គ្រាន់ទេ។វេជ្ជបណ្ឌិតLi បានមានប្រសាសន៍ថា“ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង Covid”។នៅប្រទេសកម្ពុជាវីរុសឆ្លងរាលដាលយ៉ាងងាយស្រួលនៅតាមកន្លែងដែលមានមនុស្សកុះករដូចជាក្លិបរាត្រីកន្លែងកម្សាន្តរោងចក្រនិងទីផ្សារសូម្បីតែការិយាល័យជំនួញតូចតាចឬនៅកន្លែងជួបជុំគ្រួសារ។លោកស្រីLiបានមានប្រសាសន៍ថាការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះនៅក្នុងទីផ្សារនិងរោងចក្រគឺជាការដ៏ឈឺចាប់ពីសារសំខាន់នៃការវិនិយោគក្នុងការការពារមុនពេលការរាតត្បាត។នៅថ្ងៃទី ២៤ ខែមេសាប្រទេសកម្ពុជាបានបញ្ជាឱ្យប្រជាជនទាំងអស់ត្រូវធ្វើតេស្តនៅតំបន់ក្រហមដែលជាតំបន់ដែលមានហានិភ័យខ្ពស់បំផុតនៃការឆ្លងមេរោគnCovនៅទីក្រុងភ្នំពេញ។បុគ្គលដែលមិនសហការអាចត្រូវពិន័យពី១ លានរៀល (២៥០ ដុល្លារ) ដល់៥លានរៀល (១.២៥០ ដុល្លារ) ។ភ្នំពេញបានដាក់ការបិទផ្លូវចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ២៨ ខែមេសាដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃ Covid-19 ធ្ងន់ធ្ងរ៕យោងតាមKhmer Times

Read more
ព័ត៌មានជាតិ

កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ !(video ibside)

កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ កម្លាំង គ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខាងលើផ្ទាល់ និងបានបង្ខំឲ្យប្តីប្រពន្ធ០២នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅអាគារវិមានពិភពថ្មីសែនសុខ រីឯប្រពន្ធបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ព្រោះពុំទាន់មានវិជ្ជមាននៅឡើយ៕

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងក្រុមវិនិយោគិន IDI ទាំងអស់ !

ភ្នំពេញ៖នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ ស្ថានភាពបិទខ្ទប់ភូមិថ្មី(ខ) ស្រុកកងមាស

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្តកងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ស្រុកកងមាស គិតត្រឹមថ្ងៃទី២៦ មេសា នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០២នាក់ អ្នកប៉ះពាល់ផ្ទាល់មាន ០៨នាក់ អ្នកប៉ះពាល់ប្រយោលមាន ១៦នាក់។ ហើយអ្នកជំងឺទាំង ០២នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ត្រូវបានយកទៅធ្វើច័ត្តឡីស័កនៅមណ្ឌលចត្តាឡីស័កររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ឯចំណែកអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរៀងៗខ្លួន។ ចៅ វង្ស i.k.

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីត១៩ នៅដាច់ដោយឡែក ពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក

(ខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីត១៩ នៅដាច់ដោយឡែក ពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុ ខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវខិតខំផ្តល់សេវាជូន ប្រជាពលរដ្ឋយើង ឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអនុវត្តនូវវិធានការ បីការពារ និងបីកុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីត ១៩ និងបន្តដំណើរចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកំពង់ធំ បន្តទៀត។

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន១៥០ គ្រួសារ នៃសង្កាត់ផ្សារថ្មីទី១ បន្តទទួលបានអំណោយ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈរដ្ឋបាលខណ្ឌដូនពេញ …

ប្រជាពលរដ្ឋចំនួន១៥០ គ្រួសារ នៃសង្កាត់ផ្សារថ្មីទី១ បន្តទទួលបានអំណោយ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈរដ្ឋបាលខណ្ឌដូនពេញ .. ថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង០៨:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំ មន្ត្រីក្រោម ឱវាទ នាំយកអំណោយ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារក្នុង ដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសង្កាត់ផ្សារថ្មីទី១

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១ នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ ស្មើនឹង ២៥គីឡូក្រាម,

Read more
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលរឹងទទឹងមិនព្រមអនុវត្តវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល!(video inside)

នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីបុរសម្នាក់ រត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសខាងលើមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៑ុន មាណែត មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោក បាន​ប្រកាសថា៖ ឯកឧត្តម មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទ។​ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត​ បានខល​ទាក់ទងសុំលុយ​ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត​កំពង់ចាម ដោយប្រើប្រាស់​លេខទូរស័ព្ឌ 067 349 466។​ ក្នុងសារ​ជាសំឡេងជូន​ មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ​កងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មាន​ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា​ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ​បញ្ជូន​ព័ត៌មានបន្ត

Read more