ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហួត សុធី ចូលកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាបថ្មី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្ដូរទៅកាន់ភារកិច្ចថ្មី

(សៀមរាប) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការក្រុង ស្រុក កងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា

Read more