ភ្នំពេញ÷ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។
Related Articles
ក្រុមការងារ ក្រឡាហោមមនុស្សធម៌បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
បាត់ដំបង÷នៅថ្ងៃទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់។ ប្រជាពលរដ្ឋអញ្ជើញមកទទួលអំណោយសម្ដេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះ មានចំនួន១៦គ្រួសារ រស់នៅឃុំកំពង់ព្រៀង ខេត្តបាត់ដំបង។ ពួកគាត់សុទ្ធតែជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង។ អំណោយបានផ្ដល់ជូននាពេលនេះរួមមាន មួយគ្រួសារទទួលបានស័ង្កសីតាមចំនួនស័ង្កសីដែលខូចខាតដោយខ្យល់កន្ត្រាក់ គ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី អាល់កុលនិងម៉ាស់មួយចំនួនទៀត។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ […]
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រូមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុកទាំង ១៣ ច្រើនកុះករ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានប្រសាសន៍សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការយកចិត្តទុកដាក់ការ អនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ក្នុងរយៈពេល កន្លងទៅនេះ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោល នយោបាយដឹកនាំដ៏ត្រឹមត្រូងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសការទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ ទទូលបាននូវជោគជ័យ និងសម្រេចតាមផែនការ។ […]
ស្ត្រីមេម៉ាយទីទាល់ក្រ១គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយផ្ទះមនុស្សធម៌ទី៣ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម
កំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយព្រះនាគមុនី មេគណខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំសាខាកាកបាទក្រហម,ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត, អាជ្ញាធរស្រុកបាធាយ រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៣ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាលាគណខេត្ត ជូនដល់ស្ត្រីមេម៉ាយទីទាល់ក្រម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមលោក ផេន សុផល អភិបាលស្រុកបាធាយបានឲ្យដឹងថា ប្អូនស្រី ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទ័លក្រ មានកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៤ឆ្នាំ) ក្នុងបន្ទុក។ ក្រោយប្តី ប្អូនស្រីបានស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ជិត៥ឆ្នាំមកនេះ ប្អូនស្រី និងកូន ធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ […]