ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអភិសន្តិបណ្ឌិត ស សុខា និងភរិយា ដឹកនាំប្រជាពលរដ្ឋលេងកម្សាន្ដ ក្នុងសង្ក្រាន្ដព្រៃវែង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ដែលត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានដឹកនាំប្រជាពលរដ្ឋលេងកម្សាន្ដ «សង្ក្រាន្ដព្រៃវែង»។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តព្រៃវែងចាប់ផ្ដើមបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បាន៣ថ្ងៃ គឺចាប់គិតពីថ្ងៃទី១២, ១៣,១៤ ខែមេសាឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា និងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងមានជាង៦០ម៉ឺននាក់។ នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី រួមជាមួយនឹងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំង អភិបាលរងខេត្ត មន្ត្រីរាជការ បានអញ្ជើញបង្ហោះគោម ដើម្បីអបអរសាទរសង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ ផងដែរ។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកងកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា

Read more