ព័ត៌មានជាតិ

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ !

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងជា នាយករងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពិធីនេះមានចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ក៏បានធ្វើបទបង្ហាញពីសៀវភៅ ស ការពារជាតិ ជូនដល់យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរំលេចពី ខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖ *ដោយហេតុថាសៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យការពារជាតិ

Read more