ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

  នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជាទីតាំងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Read more
ព័ត៌មានជាតិ

ថ្ងៃ២៧ម្សិលមុិញ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥ដូចខាងក្រោម: ១- ស្រុកពារាំង ចំនួន១នាក់ ២- ស្រុកបាភ្នំ ចំនួន២នាក់ ៣- ស្រុកកំចាយមារ ចំនួន១នាក់ ៤- ស្រុកព្រះស្តេច ចំនួន៣នាក់ ៥- ស្រុកកំពង់ត្របែក ចំនួន៣នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ

បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស (ម១)

នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។ យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស!

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបាន ជាប់ជាប្រចាំ៕

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៦ខែឧសភានេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម: ១- ស្រុកពាមជរ ចំនួន១៥នាក់ ២- ស្រុកពារាំង ចំនួន២នាក់ ៣- ស្រុកមេសាង ចំនួន៥នាក់ ៤- ស្រុកព្រះស្តេច ចំនួន៣នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី​ ព្រមទាំងលោកជំទាវនិងបុត្របានចូលរួមប្រគល់ថវិកាវិភាកទានចំនួន១០.០០០ដុល្លាជូនដល់គណកម្មការសារខារកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខាខេត្ត ព្រមទាំងបុត្រ បានចូលរួមថវិកាវិភាគទានចំនួន ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិកគត់) មកប្រគល់ជូនគណៈកម្មាធិការសាខាកាកបាក្រហមកម្ពុជា ខេត្តព្រៃវែង។ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខាខេត្ត ព្រមទាំងបុត្រ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ

Read more
ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ​សូម​ចូលរួម​អបអរសាទរ ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ ក្នុង​វិស័យ​កសិកម្ម ដែល​ទទួលបាន​ក្នុង​រយៈពេល​ជិត ៥​ខែ ដើមឆ្នាំ​២០២១

​ ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ត្រួត​ពិនិត្យមើល​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម ក្នុង​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ ស្របពេល​ជាមួយនិង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ ១៩ ក្នុង​សហគមន៍ ២០ ក​ម្ភ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សូម​ចូលរួម​អបអរសាទរ ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ ក្នុង​វិស័យ​កសិកម្ម ដែល​ទទួលបាន​ក្នុង​រយៈពេល​ជិត ៥​ខែ ដើមឆ្នាំ​២០២១ ក្នុងនេះ​រួមមាន​៖ 1) ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហ​.​ត​, ទទួលបាន​ផល​សរុប ២,៩៣ លាន​តោន លើស​ឆ្នាំទៅ​ចំនួន ៥៤ ០០០ លាន​តោន ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ៤,៥៣៥ តោន​/​ហ​.​ត​។​ 2) ល្បឿន​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ សម្រេចបាន ២៧,១៣% នៃ​ផែនការ ២,៦០៩ លាន ហ​.​ត លឿន​ជាង​ឆ្នាំ​២០២០ ចំនួន

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ មានជាបន្តចំនួន ៧នាក់ទៀត

រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ៧នាក ដែលទើបរកឃើញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ រួមមាន: ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកពារាំង ចំនួន៣នាក់ ស្រុកពាមជរ ចំនួន១នាក់ និងស្រុកកញ្ជៀច ចំនួន១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេ និងមានម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលមកពីស្រុកពាមជរ។ រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៧នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

លោកឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានត្រលប់មកកាន់ដំណែងដើមវិញ តាមរយៈរដ្ឋលេខាធិការម្នាក់

ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន សោភា អនុវត្តច្បាប់ជ្រុល ។ លោក ឈួន សោភា បានទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដដែលវិញ មកដល់បច្ចុប្បន្នបានជាង១ខែហើយ ។ សូមបញ្ជាក់ថា, លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប , ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ុន្តែក្នុងចំណោមមន្ត្រីគយ៧រូប លោក ឈួន សោភា ប្រើប្រាស់តែមនុស្ស៤នាក់ សម្រាប់ប្រមូលសេដ្ឋកិច្ច ដោយចាត់ទុកជាមនុស្សជំនិត (ទុកចិត្ត)រួមមាន: ១-លោក យឹម ផល្លី

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ផ្ញើសារលិខិតជូនពរសម្តេច ហេង សំរិន ប្រធានព្រឹទ្ធសភា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

Read more