ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណជាង ២ លាន នាក់ បានមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤

  ព្រៃវែង៖ ដោយបានការដឹកនាំពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ នេះឡើងដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយជាទីបំផុតនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ក្នុងរយៈពេល ៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ មានចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តចំនួន ២,២៩៩,០០៨ នាក់ នេះបើយោងតាម របាយការណ៍របស់រដ្ឋបាលខេត្ត ដែលនេះជាតួលេខមួយដ៏ខ្ពស់ បំផុតពុំធ្លាប់មាននៅក្នុងខេត្តព្រៃវែង ដែលឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅមានការកើនឡើងខ្ពស់។ ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែងឆ្នាំ ២០២៤ នោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដូចជា ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ,

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី អភិសន្តុិបណ្ឌិត ស សុខា ផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលខិតខំបំពេញភារកិច្ចក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល ផ្ដល់ថវិកាលើកទឹកចិត្ដដល់គណៈកម្មការអនុគណៈកម្មការ កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយបំផុត, នាឱកាសចុះជួបជួបសំណេះសំណាល ផ្ដល់ថវិកាលើកទឹកចិត្ត ក៏មានការចូលរួមអមដំណើរពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងផងដែរ។ ថ្លែងនៅក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរអរគុណដល់កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង រយៈពេល ៥ ថ្ងៃកន្លងមកនេះបានយ៉ាងសប្បាយរីករាយជាទីបំផុត។ លោក អភិសន្តិបណ្ឌិត បានបន្តទៀតថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបាន ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយលោកសង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០២៤ ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅ។ ក្នុងនោះដែរលោកអភិបាលខេត្ត បានផ្តល់ថវិកាដល់កងកម្លាំងទាំងបី ក្រុមគ្រូពេទ្យ អ្នកអនាម័យចំនួន អនុគណៈកម្មការ ៩៣៩នាក់ ដោយក្នុងម្នាក់ៗទទូលបានថវិកា ១០ម៉ីនរៀល

Read more