សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ថឫស្សីជុកជើង
ព្រៃវែង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តឫស្សីជុកជើង ស្ថិតក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងោសុវត្ថិភាពសង្គមបានល្អប្រសើរ ធ្វើអោយពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឫស្សីជុកជើង ប្រព្រឹត្តិទៅប្រកបដោយបរិយាកាសអធិក អធម សាមគ្គីភាព និងសប្បាយរីករាយ។
សម្តេច បានសំដែងការសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះករណីរញ្ជួយដី ដែលបណ្តាលអោយបាក់អាគារនៅប្រទេសថៃ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដែលមាន ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ ជាប្រធាន និងឯកឧត្តម យូ សិរីវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយឃុំរកា ព្រមទាំងបងប្អូនសប្បុរសជន ដែលបានបរិច្ចាគនូវធនធានជាថវិកាសម្ភារៈយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែងយើងនេះ។
សម្តេច មានប្រសាសន៍បន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌ារបស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្ដល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ។ តាមរយៈវត្តអារាម ដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ម្ល៉ោះហើយទើបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយបានឃើញពីតម្លៃយ៉ាងសំខាន់របស់ពុទ្ធសាសនាបែបនេះ ទើបមានមតិមួយបានពោលថា “វត្តអារាមពុទ្ធសាសនាមានតួនាទីសំខាន់ចំពោះសង្គមខ្មែរ” ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានផ្តល់អនុសាសន៍ មួយចំនួន៖ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុង គ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
ទន្ទឹមនេះ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន។ អាជ្ញាធរមានសមត្ថកិច្ចត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យតាមគ្រប់រូបភាព។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភ ក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធ អនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំង ការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើចោរកម្ម ផ្សេងៗដើម្បីចៀសវាងការខាតបង់ ទ្រព្យសម្បត្តិក៏ដូចជាពេលវេលារបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ឯកឧត្តម ស្បោង សារ៉ាតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីនអភិបាលនៃការអភិបាលខេត្ត ឯកឧត្តម វង្ស ពិសេនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត
អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សប្បុរសជន មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,១០៥អង្គ/រូប។
ក្នុងកម្មវិធីនោះដែរសម្តេចបានផ្តល់ថវិការរួមមាន:
-បច្ច័យចូលបុណ្យចំនួន ៦០លានរៀល
-ឧបត្ថម្ភសាលាស្រុក ១ លានរៀល
-កងកម្លាំង ២ លានរៀល
-គ្រូពេទ្យ ១លានរៀល
-យុវជនសសយក ១០០នាក់ ក្នុងម្នាក់២មុឺនរៀល
-យុវជនកាយរិទ្ធិ១០០នាក់ក្នុងម្នាក់២មុឺនរៀល
-យុវជនកាកបាទក្រហម១០០នាក់ក្នុងម្នាក់២មុឺនរៀល
-តាជីយាយជី១០០នាក់ក្នុងម្នាក់២មុឺនរៀល និងប្រជាពលរដ្ឋ៦០០នាក់ម្នាក់ទទួលបាន សារ៉ុង១និងថវិកា១មុឺនរៀល៕
អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សប្បុរសជន មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,១០៥អង្គ/រូប។
ក្នុងកម្មវិធីនោះដែរសម្តេចបានផ្តល់ថវិការរួមមាន:
-បច្ច័យចូលបុណ្យចំនួន ៦០លានរៀល
-ឧបត្ថម្ភសាលាស្រុក ១ លានរៀល
-កងកម្លាំង ២ លានរៀល
-គ្រូពេទ្យ ១លានរៀល
-យុវជនសសយក ១០០នាក់ ក្នុងម្នាក់២មុឺនរៀល
-យុវជនកាយរិទ្ធិ១០០នាក់ក្នុងម្នាក់២មុឺនរៀល
-យុវជនកាកបាទក្រហម១០០នាក់ក្នុងម្នាក់២មុឺនរៀល
-តាជីយាយជី១០០នាក់ក្នុងម្នាក់២មុឺនរៀល និងប្រជាពលរដ្ឋ៦០០នាក់ម្នាក់ទទួលបាន សារ៉ុង១និងថវិកា១មុឺនរៀល៕
Post a Comment