សង្ស័យមានការបើកភ្លើងខៀវពីលោក រុន តូនី មេព្រៃរលួសក្នុងឃុំរលួសស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ ទើបបានជាបទល្មើសព្រៃឈើសមត្ថកិច្ចចុះបង្ក្រាបមិនចេះអស់
ខេត្តក្រចេះ%ក្រុមប្រជាពលរដ្ឋបាននិយាយថា បទល្មើសព្រៃឈើនៅក្នុងឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ នៅតែកើតឡើងយ៉ាងគំហុក ដោយគ្មានការថបថយឡើយ។ ករណីបង្ករឱ្យមានបទល្មើសព្រៃឈើយ៉ាងគគ្រឹកគរគ្រេងបែបនេះ ត្រូវគេសង្ស័យថាដោយមានការសម្របសម្រួលពីលោក រុន តូនី មេព្រៃស្នាក់ការរលួស ក្នុងឃុំរលួសស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។
ជាក់ស្តែង នៅវេលាម៉ោង០១រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបឈើនៅ ភូមិរលួស ឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ទល់តែមន្ត្រីសមត្ថកិច្ចជាច្រើនអង្គរភាពចុះចាប់បទល្មើសព្រៃឈើប្រគល់ឱ្យលោកមេព្រៃទើបលិចមកលោក រុន តូនី មេព្រៃរលួស មុខឡើងខ្មៅចង់ខ្យល់គរ នៅកន្លែងទីតាំងឈ្មួញលាក់ស្តុកឈើ ដោយខុសច្បាប់នោះ។
បន្ទាប់ពីសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងលាក់ស្តុកឈើដោយគ្មានច្បាប់អនុញ្ញាតស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកអូរគ្រៀងសែនជ័យខាងលើនេះ គ្រារនោះត្រូវបានមន្ត្រីដែលជាកម្លាំងជំនាញជាច្រើនរូប បាននាំគ្នាដើរាប់កំណាត់ឈើទាំងនេះ ឃើញថា មានចំនួន៨៦ កំណាត់ ជាប្រភេទឈើសុក្រមឃ្លុំជ្រុង និងប្រភេទឈើសន្លឹក។
នេះបើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន យើង និង ក្រុមការងារព័ត៌មានជាច្រើនរូបទៀត នៅរសៀលទី២៦ មីនា នេះ បានអោយដឹងថា កម្លាំងសមត្ថកិច្ចក្រោយការចុះរឹបអូស ឈើល្មើសច្បាប់ក្នុងចំណុចទីតាំងខាងលើ ក៍បានប្រគល់ឈើទាំងនេះឱ្យទៅលោក រុន តូនី មេព្រៃរលួស ក្នុងឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដើម្បីយកទៅរក្សាទុកជូនរដ្ឋ។
យ៉ាងណាក៍ដោយ បើ
ទោះជាកម្លាំងអាវុធហត្ថស្រុក និង អាជ្ញាធរស្រុកអូរគ្រៀងសែនជ័យខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ចុះធ្វើការបង្ក្រាប យ៉ាងស្រស្រាក់ស្រស្រាំ ដូចភ្លៀងរលឹមក៌ដោយ តែបងប្អូន ប្រជាពដ្ឋនិងរងចាំមើលថា តើលោក រុន តូនី នាយសង្ពាត់ព្រៃឈើម្នាក់នេះ បង្កព្យុះភ្លៀងអោយមានបទល្មើសយ៉ាងណាទៀតនោះ៕សហការី
Post a Comment