លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងបាន ណែនាំឲ្យការិយាល័យរអង្គភាពអាជ្ញាធរ រដ្ឋាបាលភូមិ ឃុំ ទាំងអស់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងដើម្បីប្រជាពលរដ្ឋ

ស្រុកពារាំង: នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែមីនា និងលើកទិសដៅខែបន្ត របស់រដ្ឋបាលស្រុកពារាំង ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ប្រធានការិយាល័យប្រជាពលរដ្ឋ បសុពេទ្យស្រុក មេឃុំ នាយប៉ុស្ដិ៍នគរបាល មេឃុំនិងស្មៀនឃុំទាំង ៩ឃុំ មន្រ្ដីកសិកម្មទាំង ៦ឃុំ  លោក លោកស្រីមេភូមិទាំង៩៣ភូមិ នាយកវិទ្យាល័យទាំង៣ នាយក នាយិកា អនុវិទ្យាល័យទាំង៦ ប្រធានកម្រងទាំង ៩ និងនាយក នាយិកា សាលាបឋមសិក្សានៅតាមបណ្ដាឃុំទាំង៩ សរុបចំនួន ២១២ រូប។


ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីលោក ចេម ប្រា អភិបាលស្រុកពារាំង ក៏បានធ្វើការសំណេះសំណាលនិងសួរសុខទុក្ខទៅដល់អស់លោកលោកស្រីដែលមានវត្តមានក្នុងកិច្ចប្រជុំ

នេះនិងបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។


បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ក៏ដូចជាការលើកឡើងរបស់លោក វរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង ក៏ដូចជាការលើកឡើងរបស់លោក ផែង អូន ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក រួមទាំងប្រធានការិយល័យផ្សេងៗទៀតចំណុះអោយរដ្ឋាបាលស្រុកពារាំងរួចមក។


លោក ចេម ប្រា បានមានប្រសាសន៍ណែនាំដល់ រដ្ឋបាលការិយាល័យអង្គភាពនានាជុំវិញស្រុក ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដូចជាផ្នែកវិស័យអប់រំ សន្តិសុខ សណ្តាប់ធ្នាប់,សុខាភិបាល,បរិដ្ឋានក្នុងភូមិ ឃុំ ហើយជាពិសេសត្រូវចូលរួមទប់ស្កាត់អោយបានរាល់ក្មេងទំនើងដែលគេចសាលាមិនចូលរៀន ឬចេញពីរសាលាហើយមិនចូលផ្ទះបែជាចូលតាមម៉ាតកាហ្វេនានា នឹងសូមអោយលោកនាយក នាយិការ  លោកគ្រូ អ្នកគ្រូ ត្រូវផ្សារភ្ជាប់អោយកាន់តែជិតស្និតរវាងអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ រួមទាំងសមត្ថកិច្ចផងដែរ។


ឆ្លៀតក្នុងឱកាសនោះដែរលោក ចេម ប្រា ក៏បានណែនាំដល់ អាជ្ញាធរឃុំទាំង៩ ក្នុងស្រុកពារាំង ត្រូវចូលរួមទប់ស្កាត់និងធ្វើការប្រកាសអប់រំដល់ប្រជាពលរដ្ឋទាំងអស់នៅតាមបណ្តាភូមិឃុំនីមួយៗត្រូវថែរក្សាសុខភាព អនាម័យ ក៏ដូចជាណែនាំអោយពួកគាត់មានការវិចខ្ចប់សំរាមអោយបានត្រឹមត្រូវដើម្បីយកមកដាក់តាមទីតាំងដាក់សំរាមមួយចំនួនដែលអាជ្ញាធរបានរៀបចំជូនកន្លងមក និងជាពិសេសនៅតាមដងផ្លូវទីសាធារណៈទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយ សុវត្ថិភាពល្អ សោភ័ណភាពល្អ ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។ 


លោក ចេម ប្រា  ក៏បានណែនាំបន្ថែមទៀតថាសូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសេវាសាធារណៈ ឲ្យបានល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាដល់សុខសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។


ក្នុងនោះដែរលោក ចេម ប្រា អភិបាលស្រុកពារាំងក៏បានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងមក ហើយនិងសូមឲ្យខិតខំនៅការងារនេះបន្តរទៀត។ 


ជាចុងក្រោយ លោក ចេមប្រា អភិបាលស្រុកក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តរបស់ការិយាល័យរអង្គភាព រដ្ឋបាលភូមិ ឃុំអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តដោយតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់និងប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះផងដែរ៕



Powered by Blogger.