លោក លឹម សុភ័ក្រ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋចំនួន៨៤គ្រួសារ ប្តឹងទៅអយ្យការខេត្តនិង ឯកឧត្តមអភិបាលខេត្ត!


(បន្ទាយមានជ័យ)៖លោក លឹម សុភ័ក្រ ត្រូវបានដឹងថាជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ពេលនេះត្រូវបានប្រជាពលរដ្ឋចំនួន៨៤គ្រួសារប្តឹងទៅតំណាងអយ្យការអមសាលាដំបូងខេត្ត និង ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ប្តឹងពីបទ៖ប្រើប្រាស់អំពើហឹង្សា ជេរប្រមាថ រំលោភយកដី គំរាមធ្វើរបងថ្មយកដីរបស់ប្រជាពលរដ្ឋនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


យោងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ចូលអយ្យការអមសាលដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលមានខ្លឹមសាររៀបរាប់ថា៖នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ លោក លឹម សុភ័ក្រ ជាមន្ត្រីកងរាជអាវុធហត្ថរូបនេះបាននាំជាងសំណង់ចំនួន០៤នាក់ ឲ្យមកធ្វើរបងថ្មីលើដីរបស់យើងខ្ញ៉ំដែលកំពុងមានទំនាស់មិនទាន់បានដោះស្រាយចប់នោះទេ ស្រាប់តែឈ្មោះ លឹម សុភ័ក្រ រូបនេះឆ្លៀតឱកាសមករំលោភធ្វើរបងថ្ម យកដីរបស់យើងខ្ញ៉ំទាំងបំពាន ដោយអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្រោយពីឈ្មោះ លឹម សុភ័ក្រ ទៅរំលោភយកទាំងបំពាន ធ្វើរបងលើដីរបស់យើងខ្ញ៉ំ យើងខ្ញ៉ំជាប្រជាពលរដ្ឋបាននាំគ្នាទៅហាមឃាត់រឿងធ្វើរបង កាលពីថ្ងៃទី០៨   មីនា វេលាម៉ោង៩ព្រឹក ឆ្នាំ២០២៥ តែឈ្មោះ លឹម សុភ័ក្រ រូបនេះគេមិនស្តាប់ហើយបានជេរប្រមាថ គំរាម និងបញ្ជារឲ្យក្រុមជាងប្រើប្រាស់អំពើហឹង្សា មកលើយើងខ្ញ៉ំជាប្រជាពលរដ្ឋ ម្ចាស់ដី ហើយនៅតែបន្តឲ្យក្រុមជាងធ្វើរបងថ្មបន្តទៀត ហើយបានឲ្យពួកយើងខ្ញ៉ំជាម្ចាស់ដីទៅប្តឹងដល់ណាក៏គេមិនខ្លាចដែរ ទៅប្តឹងគ្មានប្រយោជន៍ទេ ពួកឯងកុំចង់សាកជាមួយអញ... មេៗរបស់អញគាត់គាំទ្រអញ...មិនជឿពួកឯងទេ អញរាយការណ៍ថាយ៉ាងម៉េចគាត់ស្តាប់អញតាមហ្នឹងហើយ..ស្គាល់អញតិចពេកហើយប្រយ័ត្នស៉ីបាយក្រហម...សម័យនេះអ្នកមានលុយមានអំណាចគឺឈ្នះ! ហើយឈ្មោះ លឹម សុភ័ក្រ្ត រូបនេះតែងតែកាងដីនៅក្រុងប៉ោយប៉ែតជាច្រើនកន្លងមក ចរិតច្រង៉េងច្រង៉ាងកោងកាច គឺគ្មានសីលធម៌ក្នុងខ្លួនឡើយ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថបំរើរាស្រ្តនោះទេ។ ចំពោះការប្តឹងនេះប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ពួកគាត់ក៏ដាក់ពាក្យបណ្តឹងទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន២ដងរួចមកហើយ តែមន្ត្រីអាវុធហត្ថខេត្តមិនទទួលពាក្យបណ្តឹងនោះទេ។


សូមរំលឹកថាទីតាំងដីខាងលើដែលលោក លឹម សុភ័ក្រ កំពុងតែឱ្យជាងធ្វើរបងនេះគឺកំពុងមានទំនាស់ ដោយលោក មាស សាវឿន អះអាងថាខ្លួនជាម្ចាស់ដីដែលប្រធានសមាគមអភិវឌ្ឍន៍កសិកម្មជាតិប្រគល់ជូនលោក និងមានអាជ្ញាធរឃុំ ស្រុក ខេត្តដឹងឮ ហើយគ្រប់គ្រងរហូតមក ហើយពេលនេះក៏កំពុងមានពាក្យសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្ត  ក្រសួងមហាផ្ទៃ និងក្រសួងដែនដីផងដែរ។ ចំណែកភាគីម្ខាងទៀតគឺលោក អ៊ុយ អាឡិកសង់ និងក្រុមគ្រួសារលោកថាមានប័ណ្ណកម្មសិទ្ធតាំងពីឆ្នាំ២០០៨ ហើយប័ណ្ណនេះក៏មិនទាន់ដឹងប្រាកដថានៅចំណុចណាឲ្យច្បាស់នោះដែរ ចុះហេតុអ្វីបានជាឈ្មោះ លឹម សុភ័ក្រ នេះមកធ្វើរបង ហើយគ្មានអាជ្ញាធរហាមឃាត់ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ។


ជ៉ំវិញករណីនេះអង្គភាពយើងខ្ញ៉ំធ្វើការផ្សព្វដោយយោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋ ហើយចំពោះកិច្ចការនីតិវិធីគឺទុកឲ្យសមត្ថកិច្ចអាជ្ញាធរធ្វើការដោះស្រាយ ហើយអង្គភាពយើងខ្ញ៉ំ នឹងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ប្រភពYi Chanra









Powered by Blogger.