ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូល
ព្រៃវែង:ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្ត មន្ទីរ អង្គភាព និងវិស័យដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៨ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមន្រ្តីជួរមុខ ជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តផងដែរ។
Post a Comment