ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតី បិទសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ...
ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអញ្ជើញ ជាជាអធិបតីភាព បិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ជូនសិក្ខាកាមចំនួន ៤៣២នាក់ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ អគារតេជោបូព៌ា ស្នាក់ការ សសយក ខេត្តត្បូង ដែលរៀបចំសហការដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងរដ្ខបាលខេត្តត្បូងឃ្មុំ។
ក្នុងឱកាសបិទសិក្ខាសាលា មានការចូលរួមជាគណៈអធិបតីពី លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្ដម ម៉ៅ ឌុង អភិបាលរង តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ដត្បូងឃ្មុំ។
O
ថ្លែងក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្ដម ង៉ូវ បូរីណា បានយកមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលា។
ជាមួយគ្នា នេះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា បានផ្ដល់នូវអនុសាសន៍ណែនាំ តម្រង់ទិសបន្ថែម លេីក ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងបានជម្រុញឱ្យសិក្ខាកាម ចូលរួមផ្សព្វផ្សាយនូវចំណុចវិជ្ជមាន និងសមិទ្ធផល ការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងជាពិសេស ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្នេីឱ្យចូលរួមចលនាជាមួយក្រសួងបរិស្ថាន លេីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថានកម្ពុជា៕
Post a Comment