សិស្សានុសិស្សជិត២០០ នាក់ នៃវិទ្យាល័យ ហ៊ុន សែន ដំរីពួន ធ្វើដំណើរទស្សនៈកិច្ចសត្វស្លាបជាច្រើនប្រភេទនៅទួលចៅព្រាម (ត្រពាំងអាចម៍ភេ) ឃុំសំរោង ស្រុកស្វាយអន្ទរ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត២០០ នាក់ ដែលរៀនថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុន សែន ដំរីពួន ស្រុកស្វាយអន្ទរ បានធ្វើដំណើរទស្សនៈកិច្ច ស្វែងយល់ តំបន់សត្វស្លាបជាច្រើនប្រភេទមួយកន្លែង នៅទួលចៅព្រាម (ហៅត្រពាំងអាចម៍ភេ) ភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។


ក្នុងដំណើរទស្សនៈកិច្ចនោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្ញប់ស្ញែងដោយបានឃើញមានសត្វស្លាបជាច្រើនប្រភេទដែលមករស់នៅតំបន់នេះ។

លោកគ្រូ ឡាំ សុង នាយកវិទ្យល័យ ហ៊ុន សែន ដំរីពួនបានអោយដឹងថា កោលបំណងដែលដឹកនាំកូនសិស្សមកទស្សនៈកិច្ចនេះ គឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីជីវិតនៃការរស់នៅរបស់សត្វកម្រទាំងអស់នេះដើម្បីចូលរួម ផ្សព្វផ្សាយ ថែរក្សា អភិរក្សនៅប្រភេទសត្វទាំងអស់នេះឲ្យបានគង់វង្ស។ ហើយលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផល ធ្វើស្រែចម្ការនៅ ទីនោះសូមមេត្តាកុំ រាន ដីធ្វើស្រែដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វនៅទីនោះបន្ថែមទៀត។

ក្នុងនោះដែរលោក សយ សុភាព ដែលជាអ្នកដឹកនាំគាំទ្រទាំងថវិកា ទាំងស្មារតី ក្នុងការអភិរក្សតំបន់នោះក៏សូមផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាកុំរូបរាងទន្ទ្រានដីព្រៃនិងសូមចូលរួមថែរក្សាអភិរក្សនៅកន្លែងនេះ ទុកជាជម្រកសត្វយូរវង្វែង និងជាផលប្រយោជសម្រាប់តំបន់ ក៏ដូចជាស្រុកស្វាយអន្ទរផងដែរ។សូមស្តាប់ការលើកឡើងរបស់លោក នាយកសាលា និងលោក សយ សុភាព ដូចតទៅ....។
















Powered by Blogger.