ឯកឧត្តម សួន សុម៉ាលីនរួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រៃវែងចុះពិនិត្យការបូមទឹកជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋទាំងយប់

ព្រៃវែង÷ នៅយប់ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួនសុម៉ាលីនរួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រៃវែង និងខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហាន១.២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីបន្តការស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង។


















Powered by Blogger.