ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលភរិយារបស់លោកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត!

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ អនុសេនីយ៍ទោ កាន់​ សុវណ្ណគិរី ជំនួយការអាវុធហត្ថខណ្ឌ ដែល​ភរិយា​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ (មហារីក​ដំណាក់​កាល​ទី​៤) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។


ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,០៥០,០០០រៀល, ភេសជ្ជៈ ទឹកសុទ្ធ ០៣កេស និងផ្លែឈើស្រស់មួយកន្រ្តក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕




Powered by Blogger.