អភិបាលខេត្តព្រៃវែងនិងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ឋផលនានា ក្នុងវត្តដរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅ ស្រុកស៊ីធរកណ្ដាល
ព្រៃវែង៖ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ឋផលនានា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវត្តជរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធ័រកណ្ដាល ខេត្តព្រៃវែង។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួម ចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាម ក៏អាច ចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្ត គោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្ររបស់យើង។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់ លោកយាយលោកតា ក្នុងពេលដែលចាស់ទៅ អាចត្រូវការសុំសីល មួយចំនួនក៏ត្រូវបានមកស្នាក់នៅនឹង ទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាម មួយចំនួនក៏បានបួស ហើយបន្តការ សិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការសិក្សា។ ទាំងអស់ នោះហើយ ដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្ដម អភិបាលខេត្ត បន្តថា សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ ព្រះចៅអធិការវត្ត តាំងពីជំនាន់មុនមក រួម ជាមួយនឹងអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីចំងាយ មកពីខេត្តផ្សេងៗ។ សមិទ្ធិផល នានាក្នុងវត្តនេះគឺកើតចេញពី សទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ ទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិក ដែលតែង តែរួមចំណែក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្តាល បានឲ្យដឹងថា នៅក្នុង វត្តដរានិគមន៍ ហៅវត្តតាគ្រាប ដែលប្រារព្ធបុណ្យឆ្លងនាពេលនេះ មាន ៖
១-ក្លោងទ្វារ ចំនួន១
២-ចាក់សាបក្នុងបរិវេណវត្ត
៣-សាងសង់សាលាធម្មសភា ១ខ្នង ទំហំ ១០ ម គុណនឹង ១៥ ម
៤-ជួសជុល និងកែលម្អរព្រះវិហារ ដែលចំណាយ ថវិការអស់ចំនួន ២២២,១៣៧,៥០0រៀល។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានប្រគេនបច្ច័យសម្រាប់ទុក្ខតម្កល់កសាងនៅក្នុងវត្តនោះចំនួន ២០ លានផងដែរ៕
Post a Comment