ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១.១០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១.១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមេសាង ពិសេសប្រជាពលរដ្ឋក្នុងឃុំជីផុចទាំងមូល ដែលមានទីតាំងនៅចំណុចវត្តពោធិ៍សាលា(ហៅវត្តយាង) ស្ថិតនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។


ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកមេសាង នាយកទីចាត់ការសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលស្រុកមេសាង ព្រមទាំងប្រជាពលរដ្ឋ  សរុបម្រមាណ ១៣០អង្គ/រូប។

ឯកឧត្តម អភិបាលខេត្ត ក៍បានមានប្រសាសន៍លើកឡើងបន្ថែមថា ទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយរបស់ ឃុំជីផុច ស្រុកមេសាង ដែលបានទទួលផ្លូវបេតុងមួយខ្សែដ៏ស្រស់ស្អាតថ្មីស្រឡាងនាពេលខាងមុខនេះដោយថ្ងៃនេះគឺជាការបើកនៅការដ្ឋានសាងសង់ សម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័សមិនទាន់ពេលវេលាចំណេញនិងថវិកា។

នៅក្នុងនោះដែរប្រជាពលរដ្ឋក៏បានសំដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងដោយទទួលបានផ្លូវបេតុងមួយខ្សែនេះដោយផ្លូវទាំងអស់នេះពីមុនពិបាកធ្វើដំណើរតូចចង្អៀតជាពិសេសនៅរដូវ វស្សា គឺមានភក់ ល្បាប់ ជាច្រើនដែលបង្កឲ្យមានការគ្រោះថ្នាក់ជាដើម។ ដល់ពេលនេះទទួលបានផ្លូវបេតុង យ៉ាងដូច្នេះ ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលានោះផងដែរ។ សូមស្ដាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដូចតទៅ...














Powered by Blogger.