ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី និងវេរប្រគេនដីទំហំ ២៦.០៧០ម៉ែត្រការ៉េ ចំពោះព្រះសង្ឃ នៅវត្តពោធិសាលា (ហៅវត្តយាង) ក្នុងស្រុកមេសាង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី និងវេរប្រគេនដីទំហំ ២៦.០៧០ម៉ែត្រការ៉េ ចំពោះព្រះសង្ឃ នៅវត្តពោធិសាលា (ហៅវត្តយាង) ស្ថិតនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ក្រោមព្រះធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មែ ស៊ីថន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី÷ សម្ដេចព្រះសង្ឃនាយករងទី៣ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត សប្បុរសជន មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានសភាពាណិជ្ជកម្ម សាខាកាកបាទក្រហម សាខាគយ និងរដ្ឋាករខេត្ត សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាស្រុក ក្រុមគ្រូពេទ្យស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ មេភូមិ តំណាងសមាគមន៍ អង្គការក្រៅរដ្ឋាភិបាល នាយកសាលា លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ សិស្សានុសិស្ស គណៈកម្មការអាចារ្យវត្ត តាជី យាយជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិត ទីឆ្ងាយសរុបប្រមាណ ២.២៧២អង្គ/រូប។


























Powered by Blogger.