ទំនាស់ដីធ្លីរបស់ ឯកឧត្តម មាស សាវឿន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ប៉ាន់ ខែមប៑ុនថន និងលោក ញឹម ផឿង អភិបាលរងក្រុង មិនថាផ្ទះស្បូវ ផ្ទះដែកផ្ទះថ្មសសរឥត ត្រូវបានគ្រឿងចក្រវាយកម្ទេច គ្មានសេសសល់ធ្វើឲ្យប្រជាពលរដ្ឋរងនៅភាពឈឺចាប់ជាខ្លាំង បន្ទាប់ពីមានការលួងលោមថារុះរើផ្ទះហើយ ធ្វើឲ្យវិញ និងបង់សំណងខូចខាត 100000រៀល ក្នុងមួយគ្រួសារ
វគ្គទីពីរ
- បន្ទាប់ពីមានការ សម្របសម្រួលថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2024 លើ ករណីទំនាស់ដីធ្លីរបស់ ឯកឧត្តម មាស សាវឿន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ប៉ាន់ ខែមប៑ុនថន និងលោក ញឹម ផឿង អភិបាលរងក្រុង មិនថាផ្ទះស្បូវ ផ្ទះដែកផ្ទះថ្មសសរឥត ត្រូវបានគ្រឿងចក្រវាយកម្ទេច គ្មានសេសសល់ធ្វើឲ្យប្រជាពលរដ្ឋរងនៅភាពឈឺចាប់ បន្ទាប់ពីមានការលួងលោមថារុះរើផ្ទះហើយ ធ្វើឲ្យវិញ និងបង់សំណងខូចខាត 100000រៀល ក្នុងមួយគ្រួសារ។----------------------------------------------------------
ក្រុងប៉ោយប៉ែត ភូមិ ចាន់គិរី សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទំនាស់ដីធ្លីជាច្រើនឆ្នាំរបស់លោក មាស សាវឿន បន្ទាប់ពីលោកដាក់លិខិត ស្នើសុំទៅក្រសួងដែនដីដើម្បីធ្វើផ្លង់កម្មសិទ្ធិ កាន់កាប់ធ្វើឲ្យមន្រ្តីជំនាញពាក់ពន្ធ័ដេញដោលដាក់គ្នា ពេលនោះមន្រ្តីអាជ្ញាធរពាក់ព័ន្ធ បានប្រាប់លោកមាស សាវឿនថាដីនេះ មានទំនាស់ជាមួយប្រជាពលរដ្ឋ21គ្រួសារ ដោយមានការលើកឡើងរបស់អាជ្ញាធរបែបនេះ លោក មាស សាវឿន ក៏អោយលោក តេង ចាន់ភិរម្យ អតីត ដំណាងរបស់លោក អញ្ជើញប្រជាពលរដ្ឋ ដែលមានទំនាស់21 គ្រួសារមកសម្របសម្រួលតាម យុត្តិសាស្រ្តឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលសម្តេចតែងតែលើកឡើងក្នុងកិច្ចប្រជុំសម្របសម្រួលទំនាស់ដីធ្លី
- លោក មាស សាវឿនក៏បានកាត់ដីឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារ 5 ម៉ែត្រ គុណនឹង 20 ម៉ែត្រក្នុងមួយគ្រួសារ ដើម្បីបញ្ចប់ទំនាស់ ប្រជាពលរដ្ឋក៏បានសង់លំនៅឋានរៀងៗខ្លួន ទើបតែ ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2024 ទើបមានលិខិតអញ្ជើញពីរសាលាក្រុង ប៉ោយប៉ែត អោយតំណាងរបស់លោក មានលោក តេង ចាន់ភិរម្យ លោក យឿង ម៉ោះ ជាអ្នកមើលថែដី របស់លោក និងប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅលើដីនេះ ចូលរួមកិច្ចប្រជុំ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ាន់ ខែមប៑ុនថន និងលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន់ ខែមប៑ុនថន បានដាក់បទបញ្ជាអោយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅលើដីនេះ ត្រូវតែរុះរើលំនៅឋានចេញ លោកថាដីនេះជាដីរបស់ឈ្មោះ អ៑ុយ អាឡិចសង់ ដែលរស់នៅឯស្រុកបារាំង គេមានផ្លង់រឹងទៅវិញ ។
លោក មាស សាវឿន និងប្រជាពលរដ្ឋសួរថា តើឈ្មោះ អ៑ុយ អាឡិចសង់ បានដីនេះមកពីអ្នកណា ហើយបានមកដោយរបៀបយ៉ាងមិច ហើយគ្មានអ្វីមកអះអាងថាដីរបស់ខ្លួន បើដីនេះលោកមាស សាវឿន លោកថាកាន់កាប់តាំងពីឆ្នាំ2000មក និងមានលិខិតផ្ទេរសិទ្ធិពីរប្រធានសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ត្រឹមត្រូវ តាមច្បាប់
ក្រោយពីបានជូនដំណឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុយ អាឡិចសង់
រួមជាមួយអាជ្ញាធរក្រុងប៉ោយប៉ែតសំអាងលើផ្លង់ គ្មានប្រវត្តិដីច្បាប់លាស់ និងលិខិតមេធាវីមួយច្បាប់ គ្មានសេចក្តីសម្រេចពី តុលាការ យកគ្រឿងចក្រវាយកម្ទេច ផ្ទះនិងរបងថ្មបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ដោយចិត្តឯង អាងលុយអាងអំណាច ជិះជាន់អ្នកទន់ខ្សោយ ដូចសត្វធាតុមិនស្មើផង គួរអោយសង្វេគណាស់ ហើយសកម្មភាពវាយកម្ទេចនេះ គឺមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ថតរូបភាពនោះទេ បើសិនហ៊ានថតរូបនោះអាជ្ញាធរនឹងឃាត់ខ្លួន។ ក្នុងពេលនោះផងដែរក៏មានការឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ ក្នុងនោះក៏មានម្នាក់ជាអ្នកសារព័ត៌មានផងដែរ។
លោកមាស សាវឿនបាននិយាយទាំងក្តុកក្តួល ក្នុងចិត្តប្រាប់សារព័ត៌មានយើងថា លោកបានដីនេះដោយមានការឯកភាព ពីរ ស្នាមមេដៃគណៈកម្មាធិការប្រតិបត្តិសមាគម អភិវឌ្ឍន៍កសិកម្មជាតិ អ្នកប្រគល់អោយមាន ឈ្មោះដូចខាងក្រោមនេះ 01 ប្រធានសមាគមលោក ណុប មេង 02 លោក សម វិជ័យ 03 លោក ឪក សុផាន 04 លោក អន ណុង 05 លោក ខៀវ សុីថា 06 លោក ពៅ វណ្ណា 07 អ៑ុត សាឌិន 08 លោក មាស គីមលន និងមានការចូលរួមពីអាជ្ញាធរ លោក សាន ស៑ាន ហូ ជាមេឃុំ លោក សរ ចំរុង ជាអភិបាលស្រុក និងលោក ញឹក គិមឈុន ជាអភិបាលរងខេត្ត បន្ទាយមានជ័យ ចូលរួមបោះត្រាលើឯកសារនោះផង ។
ជាចុងក្រោយលោក មាស សាវឿន សូមគោរពទៅ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នឹង សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមជួយរកយុត្តិធម៌ជូនគាត់ នឹងប្រជាពលរដ្ឋរងគ្រោះផង
សូមបញ្ជាក់ថាសំណេរនិងការ អត្ថាធិប្បាយខាងនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋទាំងស្រុង សារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺ នៅរាងរាល់ម៉ោង ធ្វើការ សូមអរគុណ។ដោយ សាត សុីន
Post a Comment