កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៤


ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញជាអធិបតី រៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៤ តាមមន្ទីរ/អង្គភាព និងអនុសាខាក្រុង-ស្រុក ទាំង ១៣។ 


ក្នុងនោះដែរឯកឧត្តម សួន សម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបាន រៀបចំកិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ដោយក្នុងកិច្ចប្រជុំនោះក៏បានអនុម័តទៅលើសេចក្តីព្រាងរបាយការណ៍មួយចំនួនរបស់សាខា ធ្វើយ៉ាងណាដើម្បីពង្រឹងនិងអនុវត្តគុណភាពការងារមនុស្សធម៌មួយនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ 


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ រួចមក ឯកឧត្តមសួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តក៏បានបន្តដឹកនាំ រៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៤ តាមមន្ទីរ/អង្គភាព និងអនុសាខាក្រុង-ស្រុក ទាំង ១៣។ 


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ 


ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត សូមកោតសរសើរដល់គណៈកម្មាធិការ សាខា ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុ ប្រធាន អនុសាខាក្រុង-ស្រុកទាំង ១៣ និងមន្ត្រីប្រចាំការ ដែលបានខិតខំបំពេញការងារទទួលបាន លទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកលោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំង សប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះ ដើម្បីអោយសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់ គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។ 


ឯកឧត្ដម ប្រធាន បន្ថែមទៀតថា ក្នុងរយៈពេល ១២ខែ កាកបាទ ក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង/ស្រុក បាននាំយក អំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ សរុបបានចំនួន ៨៥៦គ្រួសារ និងបានប្រគល់ផ្ទះ ចំនួន ២៩ខ្នងផ្ទះ បង្គន់អនាម័យ ចំនួន ២៣ កន្លែងលាងដៃចំនួន ៥ និងអណ្តូងទឹកចំនួន ២។ 


ឯកឧត្ដម ប្រធាន គណៈកម្មាធិការសាខាខេត្ត បានដាក់ចេញនៅផែនសកម្មភាពសម្រាប់បន្តអនុវត្ត៖

១. រៀបចំកសាងផែនការសកម្មភាព និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥ និងប្រជុំអនុម័តផែនការ និង រៀបចំធ្វើផែនការសកម្មភាពប្រចាំខែ។

២. បង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយសាខាខេត្ត។

៣. ត្រូវមានកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជាទៀងទាត់ ពិសេសប្រធានគណៈកម្មា ធិការអនុសាខា ត្រូវដឹកនាំរៀបចំក្រុមការងារបំពេញការងារជាប្រចាំ និងអនុវត្តការធ្វើរបាយការណ៍ សកម្មភាព និងហិរញ្ញវត្ថុ និងតាមការណែនាំរបស់សាខា អនុវត្តតាមនិតិវិធីលក្ខខ័ណ្ឌការងារកាកបាទ ក្រហមកម្ពុជា។

៤. ឆ្នាំ២០២៥ សាខាខេត្ត បានផ្តល់ឱកាសឱ្យអនុសាខាជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន ២ នាក់ ក្នុង ១អនុសាខា ដើម្បីជួយការងារ។

៥. ឆ្នាំ២០២៥ សាខាខេត្ត បន្តក្នុងការសាងសង់ផ្ទះ និងបង្គន់អនាម័យ សូមអនុសាខាក្រុង-ស្រុក មេត្តាពិនិត្យ និងមានលក្ខណៈវិនិច្ឆ័យ អោយបានច្បាស់លាស់ចំពោះគ្រួសារ ត្រូវទទួលផ្ទះ និងបង្គន់ អនាម័យ សម្រាប់ផែនការឆ្នាំ២០១៥ ឱ្យមានភាពច្បាស់លាស់ និងគោរពតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា។

៦. មេត្តាពិនិត្យមើលតារាងពិន្ទុ ដែលក្រុមការងារបានចុះ និងកែសម្រួលនូវរាល់ចំណុចខ្វះខាត និងមុខការ ដែលសាខាខេត្ត បានណែនាំ។

៧. អនុវត្តយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ត្រូវពង្រឹង និងពង្រីកបណ្តាញអ្នក ស្ម័គ្រចិត្ត និងពង្រឹងលើការគ្រប់គ្រងទិន្នន័យអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តាម វិទ្យាល័យ ឱ្យបានល្អ និងរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ តាមឆ្នាំនីមួយៗ។ ក្នុងនោះ សាខាខេត្តក៏បានផ្ដល់រង្វាន់ដល់ អនុសាខា ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៥ 

-លេខ 1 បានទៅលើ អនុសាខា ស្រុកពារាំង ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C 125 ឆ្នាំ២០២៥ និងថវិកាចំនួន ៤,០០០,០០០រៀល ។ 


-លេខ 2 បានទៅលើ អនុសាខា ស្រុកស៊ីធរកណ្ដាល

ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន ៣,០០០,០០០រៀល ។ 


-លេខ 3 បានទៅលើ អនុសាខា ស្រុកកញ្ជ្រៀច ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន ២,០០០,០០០រៀល។ 


-លេខ 4 បានទៅលើ អនុសាខា ស្រុកពាមរក៏

ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,៥០០,០០០រៀល។ 


-លេខ 5 បានទៅលើ អនុសាខា ស្រុកពោធិ៍រៀង ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,០០០,០០០រៀល៕



















Powered by Blogger.