លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្ថិតនៅភូមិកាឡីត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា សិរីករុណា បុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ កែ សួនសុភី ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាភ្នំ អម្បាញ់ម៉ិញនេះ បានបង្ហាញឱ្យឃើញនូវ សមិទ្ធិផលជាច្រើន បានកសាងឡើងនៅក្នុងបាភ្នំនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបំរើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង សំណង់​នានាផងដែរ ក្នុងនោះមាននូវព្រះវិហាដ៏ធំស្កឹមស្កៃ ដែលនឹងធ្វើពិធីកាត់ឬសសីមានាពេលបន្តិចទៀតនេះ ក្រោមវត្តមានដ៏ឧត្តុងឧត្តមរបស់   លោកជំទាវ កែ​ សួនសុភី ស សុខា ​ផងដែរ។ សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ ព្រះចៅអធិការវត្ត ​តាំងពីជំនាន់មុនមក រួមជាមួយនឹងអាចារ្យគណៈកម្មការវត្ត      ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីចំងាយ មកពីខេត្តផ្សេងៗ មកពីរាជធានីភ្នំពេញ ជាពិសេសមកពីប្រទេសអូស្ត្រាលី ។ ព្រះវិហា និងសមិទ្ធិផលនានាក្នុងវត្តនេះគឺកើតចេញពី សទ្ធាជ្រះថ្លារបស់យើងទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិក​ ពុទ្ធសាសនិក ដែលតែងតែរួមចំណែក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​កន្ល​ង​មក​នេះ ប្រទេសកម្ពុជា ក៏ដូចជា​ខេត្តព្រៃវែងមានភាព​រីកចំរើនលើគ្រប់​វិស័យគួរ​ឲ្យកត់​សម្គាល់។ ទាំងនេះស្តែងឲ្យឃើញ​ពី​ស្ថាន​ភា​ព​ដែលប្រទេសជាតិទទួលបាន​នូវសុខសន្តិភាព តាមរយៈគោល​នយោបាយ​ឈ្នះ-ឈ្នះ របស់រាជ​រដ្ឋា​ភិបា​ល​​​កម្ពុជា ដែល​​បានជំរុញ​ឲ្យកម្ពុជាមានឱកាសក្នុងការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងរូបវន្ត ​និងអរូបវន្ត ជំរុញការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​រហូតសម្រេចបាន​កំណើនខ្ពស់ ក្នុងរយៈពេលជាង២​ ទស្សវត្សរ៍នេះ។ ជាមួយនេះ ដោយសារតែការដឹកនាំរបស់  រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ បានធ្វើឱ្យ ឃុំ-សង្កាត់មានការរីកចំរើន ដោយពិនិត្យឃើញថាជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ពិសេសនៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់បន្ថែមពីដើម្បីរួមចំណែកក្នុងការរកក្សាបាននូវការគាំទ្រពីប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខមូលដ្ឋាន​ បានល្អ​ខ្ញុំសូម​ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជារដ្ឋបាលស្រុក ឃុំ។

លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានឲ្យដឹងថា ព្រះវិហារថ្មីនេះ (បណ្តោយ២១ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់២៤ម៉ែត្រ), ខ្លោងទ្វារ៤ទិសជុំវិញព្រះវិហារ,
បានចាក់ដីបំពេញទីធ្លាវត្ត, បានកសាងផ្លូវបេតុងព័ទ្ធជុំវិញព្រះវិហារ និងកសាងដងទង់ចំនួន ២ ដើម កម្ពស់៣០ម៉ែត្រដោយបានចំណាយសាច់ប្រាក់សរុបចំនួន ៤.២៥២.៤៦៤.០០០ (បួនពាន់ ពីររយហាសិបពីរលាន បួនរយហុកសិបបួនពាន់រៀល) គិតជាប្រាក់ដុល្លាស្មើនឹងចំនួន ១.០៦៣.១១៦ដុល្លា (មួយលាន ហុកសិបបីពាន់ មួយរយដប់ប្រាំមួយដុល្លាសហរដ្ឋអាមេរិច) ដោយបច្ចុប្បន្ននេះ នៅជំពាក់ថ្លៃសម្ភារៈសំណង់ និងថ្លៃឈ្នួលជាង ចំនួន ២៨.៥០០ ដុល្លាសហរដ្ឋអាមេរិច។ ក្នុងនោះលោកជំទាវ កែ សួន សុភី ស សុខា បានចេញថ្លៃជំពាក់ជាងទាំងផងដែរ៕






























Powered by Blogger.