មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥
ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កិច្ចប្រជុំបូកសរុបផលិតផលការងារឆ្នាំ ២០២៤ នេះផងដែរ ក៏មានបទអន្តរាគមន៍ របស់ការិយាល័យទាំងប្រាំរបស់មន្ទីរព័ត៌មាន រួមនិងក្រុមការងារសារព័ត៌មាន និងសាធារៈមតិដែលទើបនឹងបង្កើតថ្មី ក្នុងនោះការិយាល័យព័ត៌មាន និងសោតទស្សន៍ បានធ្វើការងារយ៉ាងសកម្មក្នុងការចុះយកសង់នៅទិន្នន័យពីប៉ាណូ អាហ្វីស និងបន្តអាជ្ញាប័ណ្ណ ដល់សារព័ត៌មាននៅក្នុងខេត្ត ក៏ដូចជាបន្តរអាជ្ញាប័ណ្ណ ដល់ម្ចាស់សាសហគ្រាសដែលប្រកបអាជីវកម្មរបស់ខ្លួន។ មួយវិញទៀតនោះការិយាល័យវិទ្យុ FM 97.30 Mhz ក៏បានធ្វើការងារយ៉ាងសកម្មជាប្រចាំដោយបានផ្សព្វផ្សាយនូវសំឡេងតាមរយៈរលកធាតុអាកាសទៅដល់ប្រជាពលរដ្ឋមហាជនក្នុងខេត្តព្រៃវែង ឲ្យបានជ្រួលជ្រាបព័ត៌មានថ្មីៗព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្តព្រៃវែងបានទាន់ពេលវេលា ទាំងថ្នាដាក់ខេត្ត មន្ទីរអង្គភាពផ្សេងៗ អ្វីដែលកាន់តែពិសេសនោះគឺបានធ្វើកម្មវិធីសន្ទនាមតិជាមួយនឹងរដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាព ឃុំ សង្កាត់ បង្ហាញនៅនូវអ្វីដែលខ្លួនបានអនុវត្តកន្លងមកនោះ។ ក្នុងនោះដែរការិយាល័យទូរទស្សន៍ ក៏បានចុះយកព័ត៌មាន ថតរូប តាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក យ៉ាងសកម្ម ដើម្បីយកមកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានឃើញអំពីភាពរីកចម្រើន របស់ខេត្តព្រៃវែង តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា ផេកការិយាល័ និងផេកផ្សេៗ។ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក៏បានចុះផ្តិតរូបភាពនៅក្នុងខេត្តព្រៃវែងដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានឃើញពីភាពរីកចម្រើននៃខេត្តព្រៃវែងផងដែរ។
ក្នុងនោះដែរក្រុមការងារសារព័ត៌មាន និងសាធារណៈមតិក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្កើតនេះឡើង បានដើតួនាទីយ៉ាងសំខាន់ក្នុងការបន្សាព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងធ្វើការបកស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំនៅព័ត៌មានដែលផ្សាយទៅនោះ។ ក្នុងនោះដែរក្រុមការងារព័ត៌មាននិងសាធារណមតិ បានសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព យ៉ាងជិតស្និតបំផុតក្នុងការឆ្លើយតបរាល់ព័ត៌មានដែលចុះផ្សាយមិនពិតដល់មហាជនកុំឲ្យមានការភាន់ច្រឡំ។
ក្នុងនោះដែរឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃពោះចំពោះថ្នាក់ដឹកនាំ ការិយាល័យទាំងអស់នៃមន្ទីរព័ត៌មានខេត្តព្រៃវែងបានចុះធ្វើការងារ យ៉ាងសកម្មបំផុតក្នុងការចុះយកព័ត៌មានបញ្ជ្រៀបព័ត៌មានបង្ហាញនូវសមិទ្ធផលថ្មីៗនៃខេត្តព្រៃវែង នៃការរីកចម្រើនអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឲ្យប្រជាពលរដ្ឋទទួលបាន និងឃើញយ៉ាងច្បាស់អំពីការរីកចម្រើនទាំងអស់នេះ។
ឯកឧត្តម អនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍បន្ថែមទៀតថាមន្ទីរព័ត៌មានបានដើរនិងតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ នៅសមិទ្ធផលថ្មីៗក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានពិត អំពីភាពរីកចម្រើនរបស់ខេត្ត ដល់មហាជនបានជ្រាប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបដល់ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំផងដែរ។
ឯកឧត្តម អនុរដ្ឋលេខាធិការក៏បាននាំមកនៅប្រសាសន៍ ផ្ដាំផ្ញើរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានដូចជា
-គប្បីផ្សព្វផ្សាយការអភិវឌ្ឍ នានានៅក្នុងខេត្ត ដូចជាតំបន់ទេសចរណ៍ វប្បធម៌ សិល្បៈឬសម្បត្តិវប្បធម៌របស់ខេត្ត -មន្ទីរព័ត៌មានខេត្តផ្សព្វផ្សាយអោយបានសកម្មជាងមុនតាមរយៈផេក ហ្វេសបុកគេហរទំព័រដើម្បីផ្សាយដំណឹងអំពីសកម្មភាពអភិវឌ្ឍ និងសមិទ្ធផលនានារបស់ខេត្ត -វិស័យកសិកម្ម -វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខេត្ត -ការក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ខេត្ត -ការជំនុំជំរះក្តីរបស់ខេត្ត -ការបង្ក្រាបបទល្មើសរបស់ខេត្ត -កាកសាងស្ថាបនារហេដ្ឋារចនាសម្ពនធ័របស់ខេត្ត -ការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត -ផ្សព្វផ្សាយពីវិស័យអាទិភាពរបស់ខេត្ត ដើម្បីអោយមហាជនបានដឹង៕
Post a Comment