ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីបានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ

 

ព្រៃវែង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា ដើម្បីធានាដល់ការអភិវឌ្ឍន៍ភាពរីកចម្រើននៅ ផ្លូវ ថ្នល់ ក្នុងប្រទេសកម្ពុជាឯកឧត្តម បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ -ការពង្រឹងបទដ្ឋានបច្ចេកទេស, -ការពង្រឹងការទទួលខុសត្រូវ, -ការពង្រឹងគុណភាពសុវត្តិភាពទាំងផ្លូវថ្នល់ទាំងទាំងមន្ត្រីបម្រើការងារក្នុងវិស័យសាធារណការ។ ឯកឧត្តម មានប្រសាសន៍លើកឡើងបែបនេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ដល់មន្ត្រីរាជការ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីធានាបាននូវគុណភាពប្រសិទ្ធភាពការងារអំពីការអភិវឌ្ឍន៍ផ្លូវថ្នល់ឲ្យបាន ជាប់គង់វង្សយូរអង្វែង យើងត្រូវមានការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋឲ្យបានច្រើនដោយមិនត្រូវដឹកលើសទម្ងន់កំណត់ជាដើម ម្យ៉ាងវិញទៀតនោះ គឺត្រូវរៀបចំសហការ ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវមានភាពរស់រវើក មានន័យថា ត្រូវធ្វើបុរ៉េសកម្មជាមួយនឹង ផ្លូវថ្នល់ទាំងអស់នោះដោយត្រូវបន្តថែទាំជួសជុលក្រោយពីធ្វើរួចនៅត្រង់ចំណុចណាដែលមានការខូចខាត ឲ្យបានទាន់ពេលវេលា ដើម្បី បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលខូចផ្លូវកាន់តែធំ បន្តទៀតនោះផងដែរ។

ឯកឧត្តម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការនិងជូនខេត្តព្រៃវែងដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ ផ្លូវថ្នល់ជួសជុលថែទាំជាបន្តបន្ទាប់ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវទាំងអស់នេះធានាបាននូវគុណភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័ស និងទាន់ពេលវេលា។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បានមានប្រសាសន៍លើកឡើងថា ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ខេត្តក៏បានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍កសាងនូវផ្លូវ ពីផ្លូវខ្សាច់ភ្នំ ផ្លូវក្រាលគ្រូក្រហម រហូតដល់ផ្លូវចាក់បេតុង ឈានទៅដល់ផ្លូវជាតិ ផ្លូវកៅស៊ូ បន្ថែមទៀតនោះផងដែរ។ ទាំងអស់នេះគឺបង្ហាឲ្យឃើញពីភាពរីកចម្រើនរបស់ខេត្តដែលបានយកចិត្តទុកដាក់ខិតខំពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើយ៉ាងណាដើម្បី បង្ករភាពីស្រួលដល់ប្រជាពលរដ្ឋ។

លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថាថា ការងារចុះបញ្ជីយានយន្តគ្រប់ប្រភេទ( ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូច ធុនធំ សឺមីរ៉ឺម៉កបានចំនួន ៥,១៥២ គ្រឿង។  ផ្ទេកកម្មសិទ្ធិយានយន្ត គ្រប់ប្រភេទបានចំនួន ១៧៣ គ្រឿង។ ទុតិយតាបណ្ណ និងផ្លាកលេខយានយន្តគ្រប់ប្រភេទបានចំនួន ២៧១ គ្រឿង។ ផ្ដល់លិខិតអនុញ្ញាត ធ្វើអាជីវកម្មរថយន្តដឹកជញ្ជូនទំនិញនិងអ្នកដំណើរបានចំនួន ៧១៣ គ្រឿង។ ប្រឡងយកបានបើកបរប្រភេទ ក ខ សរុបចំនួន ១៤,០៦៣ បណ្ណ។ ប្ដូរ-ពន្យារ និងទុតិយតាបណ្ណបើកបរយានយន្តគ្រប់ប្រភេទ(កខគងឃ) សរុបចំនួន១,០៤១ បណ្ណ។
ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទាំង ២ស្ថានីយ បានសរុបចំនួន ១២៥ ១២៩ គ្រឿង ក្នុងនោះយានយន្តដែលផ្ទុកទម្ងន់ត្រឹមត្រូវ មានចំនួន ៧៥ ១៥៦ គ្រឿង និងយានយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់មានចំនួន ៤៩ ៩៧៣គ្រឿង។
ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងកាត់ទ្រុង បាន ដាក់គោលដៅត្រួតពិនិត្យឆ្លាស់ទីតាំងគ្នាតាមវេណកំណត់ នៅលើផ្លូវជាតិលេខ១ លេខ៨ និងលេខ១១ នៃខេត្តព្រៃវែង ទទួលបានលទ្ធផលដូចជា៖ បានត្រួតពិនិត្យ រថយន្តសរុបចំនួន ៨ ១៣៦គ្រឿង រថយន្តត្រឹមត្រូវមានចំនួន ៧ ៦៩៦គ្រឿង និង រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងនោះរួមមាន រថយន្តបិទស្ទិកគ័រ និង ស្កុតខ្មៅលើកញ្ចក់ រថយន្តបំពាក់ស៊ីផ្លេកែច្នៃ រថយន្តដឹកទំនិញសំពីងសំពោង រថយន្តប្រើប្រាស់ឯកសារផុតសុពលភាព និងប្រើបណ្ណបើកបរខុសប្រភេទយាន យន្ត សរុបចំនួន ៤៤០គ្រឿង។ ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀកចល័ត) បានត្រួតពិនិត្យ យានយន្តគ្រប់ប្រភេទសរុបចំនួន ៣ ០៨៨គ្រឿង៕





















Powered by Blogger.