ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង
បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សាមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលក្រុង ស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ មេភូមិ និងយុវជន ស.ស.យ.ក ជាច្រើននាក់ផងដែរ។
ដែលនេះគឺជាសមិទ្ធផលថ្មីមួយសម្រាប់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងមានទីស្នាក់ការសម្រាប់ធ្វើការងារសមរម្យ និងការងារផ្សេងៗបន្ថែមទៀតដើម្បីជាមូលដ្ឋានក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអីកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀតនោះផងដែរ៕
Post a Comment