លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើក ទិសដៅការងារឆ្នាំ២០២៥របស់ស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង

 


ក្នុងសន្និបាតនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្រ្តីនគរបាលពាក់ ព័ន្ធជាច្រើនរូបទៀត។

តាមរបៀបវរ:សន្និបាតនេះនឹងប្រព្រឹត្តិទៅក្នុង រយៈពេលមួយថ្ងៃ ដែលពិធីបិទសន្និបាតនឹងប្រារព្វធ្វើនៅ រសៀលថ្ងៃ ដដែល ក្រោមអធិបតីភាព របស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈអភិបាលខេត្តបាត់ដំបង ដោយ មានការបំពាក់ឋានន្ត រ សក្តិដល់នាយនគរបាលជាតិ និងប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែងផងដែរ៕






















Powered by Blogger.