រដ្ឋបាលខេត្តព្រៃវែង ប្តេជ្ញាការពារ និងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន
រដ្ឋាបាលខេត្តព្រៃវែង ចូលរួមអបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”!នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃខួបលើកទី២៦ នៃ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)។ កាលពី ២៦ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
រដ្ឋបាលខេត្តព្រៃវែង ប្តេជ្ញាការពារ និងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ជម្នះគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល៕
Post a Comment