ឯកឧត្តម សួន សុម៉ាលីនបានអញ្ជើញចូលរួមក្នុងពិធី "បិទវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់ទី៣"
ព្រៃវែង÷រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីនបានអញ្ជើញចូលរួមក្នុងពិធី "បិទវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់ទី៣" របស់ក្រុមការងារយុវជនខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ"A" សាលាខេត្តព្រៃវែង។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងក្នុងអង្គពិធីថា ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ក្នុងខេត្តព្រៃវែងឲ្យកាន់តែមានភាពខ្លាំង ខ្ញុំបាទសូមសន្យាថា នឹងផ្ដល់ជូននូវរង្វាន់ម៉ូតូមួយគ្រឿងដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ។
ពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាលក្រុង ស្រុក ក្រុមការងារយុវជនខេត្ត និងសិស្ស និស្សិត សរុបចំនួន ៥១០អង្គ/រូប។
Post a Comment