ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពី "ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង"
ព្រៃវែង÷រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពី "ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង" ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង និងតាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (ZOOM)។
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាបាននូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសជាតិ និងថែរក្សាបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព យើងត្រូវ÷
-បង្ក្រាប និងទប់ស្កាត់ក្មេងទំនើង
-បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ
-ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកនៃរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានលេខាធិការដ្ឋានបោះឆ្នោត ប្រធានសភាពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋករខេត្ត សាខា ក.ប.ប ខេត្ត សាខាកាកបាទក្រហម ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ ប្រធានសាខា ប.ស.ស ខេត្ត ប្រធានច្រកទ្វាព្រំដែន ប្រធានអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសិករងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣៨១រូប។
Post a Comment