ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៩នាក់

ព្រៃវែង% ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៩នាក់ ចូលហ្វឹកហ្វឺននៅមជ្ឍមមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយទាហាននៃកងរាជអាវុធហត្ថខេត្ត យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី និងឪពុកម្ដាយ អាណាព្យាបាលរបស់សិក្ខាកាមជាប់ថ្មីផងដែរ។


 ខ្ញុំបាទ សូមរំលឹកបន្ថែមដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន។


ក្នុងឱកាសសំណេះសំណាលនេះដែរ ខ្ញុំបាទ ក៏បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់ប្អូនៗសិក្ខាកាមនៃមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយទាំងអស់ ជាការលើកទឹកចិត្ត និងសូមជូនពរ ដល់សិក្ខាកាម សមប្រកបតែនឹងសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។





















Powered by Blogger.