ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ មានស្រី04នាក់ ដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន10,747គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ក្នុងនោះស្រី04នាក់ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន10,747គ្រាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2024។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យជាជនជាតិថៃ10នាក់ក្នុងនោះមានស្រី4នាក់មាន
1.ឈ្មោះ ចាក់ គីត ភេទប្រុសអាយុ41ឆ្នាំ
2.ឈ្មោះ សុ ផាកន ភេទប្រុសអាយុ30ឆ្នាំ
3.ឈ្មោះ ធុង ឆៃ ភេទប្រុសអាយុ39ឆ្នាំ
4.ឈ្មោះ គីត ធីផុប ភេទប្រុសអាយុ25ឆ្នាំ
5.ឈ្មោះ សាវ៉ាន់ ភេទប្រុសអាយុ32ឆ្នាំ
6.ឈ្មោះ ចេស សាដា ភេទប្រុសអាយុ38ឆ្នាំ
7.ឈ្មោះ ប៉ា វីឆាត ភេទស្រីអាយុ38ឆ្នាំ
8.ឈ្មោះ ឈុន ធីឆាវ ភេទស្រីអាយុ31ឆ្នាំ
9.ឈ្មោះ ផន ភិម៉ុន ភេទស្រីអាយុ39ឆ្នាំ
10.ឈ្មោះ ផិត ទិម៉ា ភេទស្រីអាយុ35ឆ្នាំ
ដែលស្នាក់នៅ ភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់បានចំនួន10នាក់ក្នុងនោះមានស្រី4នាក់និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់មេតំហ្វេតាមីនWYហៅយ៉ាម៉ាចំនួន10,747គ្រាប់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន26ថង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលបង្ក្រាបថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024 នៅចំណុចអគារថ្មីស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ និងគ្រឿងញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕
Post a Comment